ប៉ូលីសបានបញ្ជាក់ថា B.I ទទួលស្គាល់ខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

  • 2019-09-18 03:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមវិបសាយ Koreaboo ប៉ូលីស​បាន​បញ្ជាក់ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ​ថា​ អតីត​សមាជិក្រុម​ iKON គឺ​ B.I បាន​សារភាព​ហើយ​ ​ខ្លួន​ពិត​ជា​បាន​ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន​មែន។ ប៉ុន្តែ​បន្ថែម​ពី​លើ​នេះ​ ក្រុម​ការងារ​ស៊ើបអង្កេត​នឹង​ចាត់​ការ​ស្រាវជ្រាវ​ជា​បន្ត​ដើម្បី​ឲ្យ​កាន់​តែ​ស៊ីជម្រៅ។

B.I

ប្រភព​មក​ពី​ក្រុមការងារ​ស៊ើបអង្កេត​របស់​ភ្នាក់ងារប៉ូលីស​ខេត្ត​ Gyeonggi បាន​សហការ​ជាមួយ​សារព័ត៌មាន​ Dispatch ដោយ​ទាក់ទង​​ប្រាប់តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែកញ្ញា​ថា​ B.I ពិត​ជា​បាន​សារភាព​ និងទទួលយកការចោទប្រកាន់ខ្លួន​ចំពោះករណី​គ្រឿងញៀន​មួយ​ចំនួន​។

ផ្អែក​តាម​ការសារភាព​ចំពោះ​ការ​ប្រើប្រាស់​គ្រឿងញៀន​របស់​ B.I ក្រុម​ប៉ូលីស​ខេត្ត Gyeonggi បាន​ធ្វើការ​ចោទ​ប្រកាន់​មក​លើ​លោក​ថា​បាន​ប្រព្រឹត្តិបទល្មើស​ច្បាប់​ ព្រម​ទាំង​បាន​ប្ដូរ​ករណី​ពី​ «សាក្សី» មក​ជា «ជនសង្ស័យ​» វិញ។ ប៉ូលីស​នឹង​បន្ត​ការ​សាកសួរ និង​ស៊ើបអង្កេត​ B.I ក្នុង​នាម​ជា​ជន​សង្ស័យ​លើ​ករណី​គ្រឿងញៀននេះ។

លោក ​Yang Hyun Suk

ជាមួយ​គ្នា​នោះ​ ក្រុម​ប៉ូលីស​ក៏​នឹង​កោះហៅ​លោក​ Yang Hyun Suk ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​សាក​សួរ​ ពី​ករណី​គំរាមកំហែង​ ឬការប្រព្រឹត្តិ​ទង្វើ​មិន​គប្បីមួយ​ចំនួន ហើយ​មិន​យូរ​មិនឆាប់​ ក្រុមការងារ​មាន​សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​ទាំង​នេះ​ទៅ​តុលាការ​កាត់​ទោស​ជាក់ជា​មិនខាន៕​

ប្រភព៖ Koreaboo   ប្រែសម្រួល៖ ធារី