Man City នឹងលេងប្រកួតបើកឆាក UCL ដោយគ្មានខ្សែការពារសំខាន់ ២រូប
- 2019-09-18 13:14:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City នឹងលេងប្រកួតបើកឆាក UCL ដោយគ្មានខ្សែការពារសំខាន់ ២រូប
ចន្លោះមិនឃើញ
ក្លឹប Manchester City នឹងលេងប៉ះក្លឹបអ៊ុយក្រែន Shaktar Donetsk នៅប្រកួតដំបូងនៃវគ្គចែកពូល UEFA Champions League នៅយប់នេះ ដោយគ្មានខ្សែការពារសំខាន់ពីររូបគឺ ខ្សែការពារបារាំង Aymeric Laporte និងខ្សែការពារអង់គ្លេស John Stone។
ខ្សែការពារ Laporte បានរងរបួសជង្គង់ កាលពីខែសីហាកន្លងទៅ ដោយមិនមានកំណត់ពេលវេលាថា នឹងត្រលប់មកទីលានវិញទេ។
ចំណែកឯខ្សែការពារ John Stone វិញ បានរងរបួសកាលពីថ្ងៃទី១៧ កញ្ញា ម្សិលមិញ ដោយរងរបួសសាច់ដុំ ហើយនឹងអវត្តមានរហូតដល់ចុងខែតុលា។
មជ្ឈដ្ឋានបាល់ទាត់យល់ថា របួសរបស់កីឡាករទាំងពីររូបនេះ ប្រាកដជាធ្វើឲ្យអ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola មានភាពឈឺក្បាលខ្លាំងហើយ។
Shaktar នឹងទទួលក្លឹប Manchester City នៅទឹកដីអ៊ុយក្រែន សម្រាប់ប្រកួត UEFA Champions League នៅយប់ថ្ងៃពុធ ម៉ោង ២.០០ (ម៉ោងនៅកម្ពុជា)៕