Navas ប្រាប់​ពី​អារម្មណ៍​ត្រូវ​​លេង​ប្រឈម​មុខ​នឹង​ក្លឹប​ចាស់​ Real Madrid

  • 2019-09-19 06:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keylor Navas បាន​លេង​ទល់​នឹង​ Real Madrid កាល​ពី​យប់​មិញ​ក្នុង​នាម​ជា​កីឡាករ​ Paris Saint Germain នៅ​ Champions League ពូល​ A។​

Navas

ក្នុង​ការ​ប្រកួត​នោះ​អ្នក​ចាំ​ទី​សញ្ជាតិ​កូស្តារីកា​មិន​​របូត​សូម្បី​១​គ្រាប់ ​ដោយ​សារ​កីឡាករ​ Real Madrid គ្មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​សំដៅ​លើ​រូប​គេ​ឡើយ​ ហើយ​លទ្ធផល​បញ្ចប់​៩០​នាទី​ក្រុម​ជើង​ឯក​បារាំង​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​លើសលប់​ ៣​ទល់​នឹង​០។​

យ៉ាង​ណា​ Navas ដែល​ធ្លាប់​ជួយ​ Real ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប​៣​ដង​បាន​និយាយ​ពី​អារម្មណ៍​ពិត​ក្រោយ​ប្រកួត​​ថា៖ "នៅ​ពេល​ឈរ​រង់​ចាំ​ដើរ​ចូល​ទីលាន ហើយ​ឃើញ​កីឡាករ​ Real គឺ​ជា​គូ​ប្រជែង​ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ធ្វើ​នឹង​ធ្វើ​ចិត្ត។ ខ្ញុំ​ពិត​ជា​គោរព​និង​សរសើរ​ពួកគេ​ទាំង​អស់​នោះ​ណាស់​​ ហើយ​មិត្ត​ភាព​របស់​ពួក​យើង​នៅ​តែ​បន្ត"៕

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ