ប្លែក​ជាង​មុន​! ឆ្នាំ​នេះ​នឹង​មាន​ពាន​ Ballon d'Or ដោយឡែក​សម្រាប់​អ្នក​ចាំទី​

  • 2019-09-21 09:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​បារាំង​ France Football ដែល​ជា​ស្ថាប័ន​បង្កើត​ពាន​ Ballon d'Or សម្រាប់​កីឡាករ​ឆ្នើម​ ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ពិភព​បាល់ទាត់​បាន​បង្កើត​ពាន​ថ្មី​ដោយ​ឡែក​មួយ​ទៀត​សម្រាប់​អ្នក​ចាំ​ទី។

ពាន​ Ballon d'Or សម្រាប់​អ្នក​ចាំ​ទី​ឆ្នើម​នឹង​មាន​ឈ្មោះ​ថា​ Yachine trophy ដោយ​យក​ទៅ​តាម​ឈ្មោះ​អ្នក​ចាំទី​សហភាព​សូវៀត​ Lev Yashin ដែល​ជា​អ្នក​ចាំ​ទី​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់​​ឈ្នះ Ballon d'Or កាល​ពី​អតីត​កាល។​ ​

France Football នឹង​ប្រកាស​ឈ្មោះ​បេក្ខភាព​១០​នាក់​ដែល​​អាច​ឈ្នះ​ពាន Yachine trophy នៅ​ថ្ងៃ​ទី​២១ តុលា ហើយ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​ថ្ងៃ​ទី​២​ខែ​ធ្នូ​ខាង​មុខ។​ Alisson Becker មក​ពី​ Liverpool មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឈ្នះ​ពាន​ក្រោយ​ជួយ​ក្លឹប​ឈ្នះ​ Champions League, ជួយ​ប្រេស៊ីល​ឈ្នះ​ Copa America និង​ឈ្នះ​ស្រោម​ដៃ​មាស​៣​កម្មវិធី​ផ្សេង​គ្នា​ក្នុង​១​រដូវ​កាល៕

ប្រភព៖ FIFA   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម