ប្រកៀកប្រកិតគ្នាសម្បើមណាស់! ប្រកួតកម្លាំង iPhone 11 Pro Max ជាមួយ Galaxy Note10+

  • 2019-09-29 03:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន​គេ​បាន​ឃើញ Galaxy Note10+ ផ្ដួល​ iPhone XS Max ក្នុង​ការ​ប្រកួត​កម្លាំង​ដែល​ធ្វើ​ឡើង​ដោយ​ PhoneBuff។ យ៉ាងណាក្ដី​លទ្ធផល​មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​នោះ​ឡើយ ដោយ​សារ XS Max មាន​អាយុ​កាល​ចាស់​ជាង​ Note10+ មួយ​ឆ្នាំ។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ PhoneBuff បាន​ធ្វើ​ការ​តេស្ត​ល្បឿន​ Note10+ ជា​មួយ​ iPhone 11 Pro Max ដែល​លទ្ធផល​គឺ​​ចាញ់​ឈ្នះ​ម្នាក់​មួយ​​ជុំ។ នៅ​ជុំ​ទី​មួយ​ជា​ការ​តេស្ត​សមត្ថភាព​បើក​កម្មវិធី​​ចំនួន ១៦ ហើយ​ជុំ​ទី​ពីរ​ជា​ការ​តេស្ត​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​បន្ត​ដំណើរ​ការ​​នៅ​លើ RAM។

ជុំ​ទី​មួយ​គេ​ឃើញ​ថា​ដើម​ឡើយ​ Note10+ ជា​អ្នក​នាំ​មុខ​ ប៉ុន្តែ​ក្រោយ​មក​ iPhone 11 Pro Max បាន​វ៉ា​មុខ​វិញ និង​បញ្ចប់​ជុំ​ទី​មួយ​បាន​លឿន​ជាង។ ចំណែក​ជុំ​ទី​ពីរ RAM ទំហំ ៤GB របស់​ iPhone 11 Pro Max ​មិន​អាច​រក្សា​ទុក​កម្មវិធី​ឲ្យ​បន្ត​ដំណើរ​ការ​បាន​ច្រើន​ដូច​ជា​ RAM ទំហំ ១២GB របស់​ Galaxy Note10+ នោះ​ទេ ដែល​ជា​លទ្ធផល​​ Note10+ ទទួល​បាន​ជ័យ​ជម្នះ​ជុំ​ទី​ពីរ។ ទាំង​ពីរ​ជុំ​នេះ iPhone 11 Pro Max ប្រើ​ពេល ២៖៣៧ នាទី​ដើម្បី​បញ្ចប់​​​ការ​ធ្វើ​តេស្ត ហើយ​ Note10+ ប្រើ​ពេល​តែ ២៖៣១ នាទី។ ដូច​នេះ Note10+ ជា​អ្នក​ឈ្នះ៕​​​

ចុចអាន ៖ សាកល្បងលេងៗ សមត្ថភាពកាមេរ៉ា iPhone 11 Pro ប្រៀបជាមួយ iPhone 1

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម