ដឹង​ថា​ប្រទេស​មាន​សិទ្ធិលេង World Cup ស្ដេច​អឺរ៉ុប​មួយ​អង្គ​រើស​កីឡាករ​ដោយ​ផ្ទាល់

  • 2019-10-05 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ក្រុម​ជម្រើស​ជាតិ​ជ្រើសតាំង​ដោយ​គ្រូ​បង្វឹក​ ដោយឡែក​ក្រុម​ជម្រើស​ជាតិ​រ៉ូម៉ានី​វិញ ត្រូវ​បាន​ចាត់​តាំង​ ដោយ​ព្រះមហាក្សត្រ​ផ្ទាល់​តែ​ម្ដង​ សម្រាប់​ព្រឹត្តិការណ៍​ FIFA World Cup 1930 ដែល​លេង​នៅ​អ៊ុយរុយហ្គាយ។

ព្រះបាទ Carol II ឡើង​សោយរាជ្យ​ភ្លាម (ខែ​មិថុនា ១៩៣០) ទ្រង់​សម្រេច​ដាក់​រាជាណាចក្រ​រ៉ូម៉ានី​លេង World Cup ភ្លែត​។ ព្រះអង្គ​បាន​លើកលែង​ទោស​នូវ​កីឡាករ​បាល់ទាត់​ណា ដែល​ជាប់​បម្រាម។ ក្រោយ​មក ទ្រង់​ជ្រើសរើស​ក្រុម​ដោយ​ផ្ទាល់​ព្រះអង្គ​តែ​ម្ដង (៣ថ្ងៃ​មុន​ថ្ងៃ​កំណត់​របស់​ FIFA)។

ក្រុមជម្រើសជាតិរ៉ូម៉ានីឆ្នាំ១៩៣០

កីឡាករ​បាល់ទាត់​នៅ​ពេល​នោះ​មិនមែន​ជា​កីឡាករ​អាជីព​ទេ។ កីឡាករ​ល្អ​ៗ​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រេង​អង់គ្លេស ហើយ​ក្រុមហ៊ុន​​នោះ​គំរាម​មិន​បើក​ប្រាក់​ឈ្នួល​ និង​បណ្ដេញ​ចេញ ប្រសិន​បើ​ចូល​លេង​ World Cup។ យ៉ាងណាមិញ ព្រះអង្គ Carol II ក៏​ទូរស័ព្ទ​គំរាម​បិទ​ក្រុមហ៊ុន​​នោះ​វិញ បើ​មិន​បញ្ជូន​បុគ្គលិក​មក​លេង​បាល់ទាត់។

រ៉ូម៉ានី​បាន​លេង​ ២​ប្រកួត ដោយ​ឈ្នះ ១ និង​ចាញ់ ១។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទឹកចិត្ត​គាំទ្រ​បាល់ទាត់​របស់​ប្រជាជន​រ៉ូម៉ានី​កើត​ឡើង​តាំង​ពី​ពេល​នោះ​មក។

ព្រះអង្គ​ Carol II បាន​សោយរាជ្យ​រហូត​ដល់​ការ​ទម្លាក់​ចេញ​ពី​អំណាច​នៅ​ឆ្នាំ១៩៤០។ ក្នុង​រាជ្យ​ព្រះអង្គ​ រ៉ូម៉ានី​បាន​លេង​នៅ​ World Cup ៣លើក​គឺ នៅ​ឆ្នាំ១៩៣០ ឆ្នាំ១៩៣៤ និង​ឆ្នាំ១៩៣៨៕

ព្រះបាទ Carol II

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម