Conte នៅតែជំរុញឲ្យ Lukaku ខំហាត់បន្ថែមទៀត ដោយសារតែបញ្ហានេះ
- 2019-10-07 11:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte នៅតែជំរុញឲ្យ Lukaku ខំហាត់បន្ថែមទៀត ដោយសារតែបញ្ហានេះ
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Inter Milan លោក Antonio Conte បានប្រាប់សន្និសីទកាសែតក្រោយប្រកួតចាញ់ Juventus ថា ខ្សែប្រយុទ្ធបែលហ្សិក Romelu Lukaku ខិតខំលេងហើយ តែក៏ត្រូវខិតខំហាត់បន្តទៀតដែរ ដោយសារតែបញ្ហាមាឌរបស់គេ។
លោកបាននិយាយថា៖ " Lukaku ត្រូវតែហាត់បន្ថែមទៀត ព្រោះគេមានមាឌធំខ្លាំងណាស់។ ដោយសារតែមាឌធំនេះ គេត្រូវតែហាត់ ដើម្បីឲ្យមានទម្រង់រាងកាយល្អ។ គេមានបញ្ហាខ្នង តាំងពីដើមរដូវកាល ហើយពេលនេះកំពុងតែព្យាបាលរឿងសាច់ដុំជើងទៀតផង " ។
លោកបានបន្តថា៖ " ប៉ុន្តែគេលេងបានល្អហើយ គេលះបង់គ្រប់យ៉ាង […] សង្ឃឹមថា គេអាចដោះស្រាយបញ្ហាតូចៗទាំងនេះ ដើម្បីឲ្យលេងបាន ១០០% '' ។
Lukaku តាំងពីចាកចេញពី Manchester United មក រកបាន ៣គ្រាប់ហើយ ក្នុង ៧ប្រកួតគ្រប់កម្មវិធីរបស់ Inter Milan៕