ទើប​តែ​ឈ្នះ ១​ប្រកួត​ដំបូង Maradona ក៏​បញ្ចេញ​ក្បាច់​រាំ​អបអរ​មួយ​ទំហឹង

  • 2019-10-08 13:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Maradona គ្រូ​បង្គោល​ក្លឹប​លីគ​កំពូល​អាហ្សង់ទីន Gimnasia បាន​រាំ​អបអរ​ជ័យជម្នះ​ ក្រោយ​ពេល​ដែល​លោក​ដឹកនាំ​ឈ្នះ​ប្រកួត​ជា​លើក​ទី១ (មាន​វីដេអូ​នៅ​ខាង​ក្រោម)។

សកម្មភាព​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​ក្លឹប​របស់​វីរបុរស​អាហ្សង់ទីន​រូប​នេះ​ឈ្នះ​ក្លឹប Godoy Cruz ក្នុង​លទ្ធផល ៤-២។

លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​នៅ​ក្លឹប​នេះ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ហើយ​ដឹកនាំ​បាន ៤​ប្រកួត លោក​ចាញ់ ៣ប្រកួត ហើយ​ទើប​តែ​ឈ្នះ ១​ប្រកួត​នេះ​ទេ។

យ៉ាងណាមិញ ក្លឹប​អាហ្សង់ទីន​មួយ​នេះ​កំពុង​តែ​ឈរ​លេខ ២៣ ដោយ​មាន ៤ពិន្ទុ ខណៈ Godoy Cruz ឈរ​បាត​តារាង​ដោយ​មាន ៣ពិន្ទុ៕

ប្រភព៖ Sky Sports

អត្ថបទ៖ ហ៊ីម រស្មី