iPhone X ចេញ​លក់​ដំបូង​មក​ដល់​ឥលូវ​ធ្លាក់​តម្លៃ​ជាង ១ពាន់​ដុល្លារ​

  • 2019-10-10 03:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ជា​ទូរសព្ទ​ដំបូង​ដែល​មាន​អេក្រង់ឆក​របស់ Apple ត្រូវ​ចេញ​លក់​នៅ​ឆ្នាំ ២០១៧ ដែល​ទទួល​បាន​គាំទ្រ​ច្រើន។

គិត​ពី​ចេញ​លក់​ថ្ងៃ​ដំបូង​រហូត​មក​ដល់​ឥលូវ iPhone X មាន​តម្លៃ​ប្រែ​ប្រួល​ច្រើន ដោយ​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ដំបូង​នៅ​ថ្ងៃ​ទី ៣ វិច្ឆិកា ២០១៧ សម្រាប់​ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ៨០០ និង​ទំហំ 256GB។ គិត​មក​ដល់​ពេល​នេះ​ត្រកូល iPhone បាន​ចេញ​ដល់​ស៊េរី iPhone 11 ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង។

ចំពោះ​តម្លៃ iPhone X ដាក់​លក់​នៅ​តាម​បច្ចុប្បន្ន​វិញ​មាន​តម្លៃ​​ប្រែ​ប្រួល​ជាង ១ពាន់​ដុល្លារ ពី​ពេល​ចេញ​លក់​ដំបូង។

នេះ​តម្លៃ​កំពុង​លក់​តាម​ហាង៖

iPhone X (តម្លៃ​ថ្មី)៖

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៣០ ដុល្លារ
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៨៤០ ដុល្លារ

iPhone X (មួយទឹក)៖

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៦២០ ដុល្លារ
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៦៨០ ដុល្លារ

សម្រាប់ iPhone ស៊េរី​ថ្មី​ទាំង ៣ស៊េរី​ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង iPhone 11 មាន​តម្លៃ​ខ្ទង់ចាប់​ពី ៨២០ ដុល្លារ សម្រាប់ iPhone 11 Pro មាន​ខ្ទង់​ចាប់​ពី ១ ១៨០ ដុល្លារ និង iPhone 11 Pro max មាន​តម្លៃ​ខ្ទង់​ចាប់​ពី ១ ២៨០ ដុល្លារ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម