ទី​បំផុត​វីដេអូ​ចម្រៀង "លាក់​បាំង" របស់ ហេង កាន់ឌី ចេញ​ផ្លូវ​ការ​ហើយ

  • 2019-10-10 07:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង កាន់ឌី អតីត​សមាជិក​ក្រុម High Rock បាន​ប្រកាស​វិល​មក​កាន់​វិថី​សិល្បៈ​វិញ​កាល​ពី​ខែ​មុន ក្រោយ​ពី​បាន​ដក​ខ្លួន​ទៅ​សម្ងំ​សៀម​ពី​ក្រោយ​វាំង​នន​សិល្បៈ​រយៈ​ពេល​ជិត ១០​ឆ្នាំ។ ជាមួយ​នឹង​ការ​វិល​ត្រឡប់​នេះ ​លោក​បាន​ចាប់​​ដៃ​ជាមួយ​នឹង​សិស្ស​​ប្អូន​២​រូប​ទៀត ដែល​ពួក​គេ​គឺ​ជា​​អតីត​ក្រុម Hi-Fi បង្កើត​ក្រុម​ថ្មី​មួយ​ឈ្មោះ​ថា “3Trio”។

ជាមួយ​ក្រុម​​ថ្មី លោក ហេង កាន់ឌី បាន​ចេញ​បទ Original Song មួយ​បទ​មាន​ចំណង​ជើង​ថា "លាក់​បាំង"។ ប៉ុន្តែ​ឥឡូវ​បទ​ថ្មី​នេះ លោក​បាន​ចេញ​ជា​​វីដេអូ​ចម្រៀង​ថែម​ទៀត​ហើយ ដោយ​ទើប​ចេញ​នា​ថ្ងៃ​ម្សិលមិញ​នេះ។ ចំណាប់​អារម្មណ៍​របស់​វីដេអូ​ចម្រៀង​របស់​លោក កាន់ឌី គឺ​ថា ប្លង់​ថត​ស្អាត ឯ​បទ​ក៏​ពីរោះ​ទៀត។

ដូច្នេះ​តោះ...ទស្សនា​ទាំង​អស់​​គ្នា

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី