តាម​ដាន​តម្លៃ Honda Dream ២០២០ ព្រឹក​នេះ​ដាក់​លក់​ប៉ុន្មាន​តាម​ហាង?

  • 2019-10-11 02:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ឬ អាសង់ ស៊េរី​ឆ្នាំ ២0២០ បាន​ចេញ​លក់​នៅ​តាម​ហាង​មួយ​អាទិត្យ​ហើយ ម៉ូតូ​ដែល​មាន​រាង​មិន​ប្រែប្រួល មួយ​នេះ​នៅ​តែ​ត្រូវ​ចិត្ត​អ្នក​រស់​នៅ​តាម​ជនបទ និង​មាន​តម្លៃ​ពុំ​សូវ​ប្រែប្រួល​ច្រើន​ឡើយ។

Honda Dream ​​ដែល​ធ្លាប់​រក្សា​ប្រជា​ប្រិយ​ភាពជិត ២០​ឆ្នាំ​មក​ហើយ ដល់​ស៊េរី​ឆ្នាំ​២០២០ ហាក់​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ពី​រូប​រាង លក្ខណៈ​បច្ចេកទេស​ជាដើម។ មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។

តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ ​បាន​ឲ្យ​ដឹង​ថា Honda Dream ឆ្នាំ ២០២០ នេះ​ដាក់​លក់​ថ្មី​មាន​តម្លៃ​ខ្ទង់ ២ ៦៥០ ដុល្លារ (អាច​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។

Honda បាន​ផ្ដល់​ឈ្មោះ​ឲ្យម៉ូដែល​ឆ្នាំ ២០២០ ​ថា Honda Dream SYMPHONY OF ELEGANCE ដែល​រចនា​ម៉ូត​យ៉ាង​ពិសេស ដោយ​ការ​រួមបញ្ចូល​គ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយ​ឡំ​ជាមួយ​ផ្លាទីន​ចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ ដែល​មាន​ ៣ ពណ៌ ដូច​ទៅ​និង​ស៊េរី​មុន​ៗ​ដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី