Samsung ​គ្រោង​ចេញ​ផ្សាយ​ Galaxy Note 10 Lite តម្រូវ​ចិត្ត​អ្នក​​ចាយ​លុយ​តិច

  • 2019-10-14 02:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung ​បាន​ប្រកាស​ផ្សាយ​ស្មាតហ្វូន​ប៊ិច Galaxy Note 10 អស់​រយៈ​ពេល​ប្រមាណ​ពីរ​ខែ​រួច​មក​ហើយ ដោយ​តម្លៃ​ទាប​បំផុត​គឺ​ចាប់​ផ្តើម​ពី ៩៤៩ ដុល្លារ​ឡើង​ទៅ។ ដើម្បី​បំពេញ​តម្រូវការ​អ្នក​មាន​កញ្ចប់​ថវិកា​ទាប ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ក៏​គ្រោង​នឹង​ប្រកាស​ម៉ូឌែល​ធូរ​ថ្លៃ​មួយ​ផ្សេង​ទៀត​គឺ Galaxy Note 10 Lite។

បច្ចុប្បន្ន​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហើប​ពី​តម្លៃ​ឬ​លក្ខណៈ​សម្បត្តិ​លម្អិត​អ្វី​នោះ​ទេ ប៉ុន្តែ​ជឿ​ថា​នឹង​មាន​ប្រើប្រាស់​ Specs តូច​ជាង​ម៉ាស៊ីន​ធម្មតា មិន​ថា​តែ​ទំហំ​ថាមពល​ថ្ម​ឬ​លក្ខណៈ​សម្បត្តិ​ផ្នែក​កាមេរ៉ា។ ស្ថិត​ក្នុង​កំណែ​លេខ SM-N770F ដែល​អាច​នឹង​មាន​ជម្រើស​ពីរ​ពណ៌​រួម​មាន​ខ្មៅ និង​ក្រហម។

រំឭក​ថា​នេះ​ក៏​មិន​ខុស​ពី​គន្លង​នៃ​ការ​ចេញ​ផ្សាយ S10e កាល​ពី​ចុង​ខែ​កុម្ភៈ ដែល​ជា​សិស្ស​ប្អូន​របស់ Galaxy S10 និង Galaxy S10 Plus ដោយ​តម្លៃ​របស់​វា​ក៏​ខុស​គ្នា​ចន្លោះ​ ១០០ ទៅ ២០០ ដុល្លារ​បើ​ធៀប​នឹង​ពីរ​ម៉ូឌែល​ផ្សេង​ទៀត៕

អានអត្ថបទ:

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម