ក្រុមការងាររបស់ ITZY ទម្លាយទង្វើល្អសមាជិកទាំង៥ ធ្វើមកលើពួកគេ
- 2019-10-14 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមការងាររបស់ ITZY ទម្លាយទង្វើល្អសមាជិកទាំង៥ ធ្វើមកលើពួកគេ
ចន្លោះមិនឃើញ
ITZY បានដើរតាមគន្លងរបស់សិស្សច្បង Jeongyeon ពី TWICE ដោយចេះគោរពក្រុមការងារ និងយកចិត្តទុកដាក់លើក្រុមការងារជានិច្ច។
កាលពីថ្មីៗនេះ ITZY បានចូលរួមកម្មវិធីប្រកួតក្បាច់រាំ Changwon K-POP World Festival ២០១៩ ពួកគេមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងការសម្ដែងរបស់ពួកគេនោះទេ ប៉ុន្តែពួកគេបានធ្វើរឿងដ៏ឲ្យស្រឡាញ់ជាច្រើននៅពីក្រោយឆាក។
តាមរយៈការបង្ហោះរូបភាពជាមួយនឹងសារដោយក្រុមការងារពីក្រោយឆាកម្នាក់ ដែលត្រូវបានចាត់ឲ្យការពារបន្ទប់រងចាំរបស់ ITZY នោះ លោកបានសរសេរថា Yuna បានមកស្វាគមន៍រាក់ទាក់ និងបានឲ្យនំកញ្ចប់ដល់រូបលោកផងដែរ។
លើសពីនេះទៀត លោកក៏បានឃើញនូវការរាក់ទាក់ពីសមាជិកផ្សេងៗផងដែរ ហើយសមាជិកផ្សេងទៀតនោះ ក៏បានប្រាប់លោកថា លោកគួរឲ្យស្រឡាញ់ទៀតផង។ សមាជិក Chaeryeong ក៏បានឲ្យការ៉េមដល់ក្រុមការងារទាំងនោះផងដែរ ប៉ុន្តែពួកគេបានបដិសេធយ៉ាងសមរម្យបំផុត ព្រោះតែពូកគេកំពុងតែធ្វើការ។
ក្រុមការងារម្នាក់នោះក៏បានបន្ថែមថា សមាជិកទាំង ៥ ពិតជាចេះគួរសម្យមែនទែន ព្រោះពួកគេតែងតែនិយាយថា សួស្ដី និងអរគុណ ដល់អ្នកក្រុមការងារនៅពីក្រោយឆាកជានិច្ច។
Lia របស់ ITZY ក៏ត្រូវបានគេដឹងថា នាងបានទិញតែគុជជូនដល់សមាជិកផ្សេងទៀតរបស់ ITZY និងក្រុមការងារទាំងអស់ផងដែរ៕