ធនាគារ ABA ចូលរួមបរិច្ចាគប្រាក់ចំនួន 300 000 ដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
- 2019-10-14 09:14:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA ចូលរួមបរិច្ចាគប្រាក់ចំនួន 300 000 ដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
ចន្លោះមិនឃើញ
ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុនគេនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បាននាំយកថវិកាចំនួន 300 000 ដុល្លារ ដើម្បីចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកានេះ នឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ ដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួនប្រាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងអំឡុងពេលប្រគល់ថវិកាជូនលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំនៅធនាគារ ABA សូមគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍផ្នែកគាំពារនិងព្យាបាលកុមារ ដែលជាអនាគតនៃប្រទេសជាតិ និងជាសសរស្ដម្ភសម្រាប់វឌ្ឍនភាព និងវិបុលភាពសង្គម។”
“ការគាំទ្រគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ បានឆ្លុះបញ្ចាំងដោយផ្ទាល់នូវ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើងខ្ញុំ ដែលមានគោលបំណងរួមចំណែកផ្ដល់វិភាគទានជាវិជ្ជមានដល់សង្គម និងប្រកាន់ភ្ជាប់ការយកចិត្តទុកដាក់ចំពោះអនាគតប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជា” លោកបានបន្ថែម។
ដើម្បីគាំទ្រការចូលរួមបរិច្ចាគពីសំណាក់អតិថិជន ធនាគារ ABA ក៏បានដាក់បញ្ចូលមុខងារបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុង ABA Mobile ផងដែរ ដើម្បីឲ្យអតិថិជនអាចចូលរួមបរិច្ចាគប្រាក់បានយ៉ាងងាយស្រួល និងដោយមិនគិតថ្លៃសេវា។ ដំណើរការនៃការចូលរួមបរិច្ចាគមានភាពងាយស្រួល និងលឿនបំផុត ដោយគ្រាន់តែ៖
សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរព័ត៌មានពីការបរិច្ចាគនៅក្នុង ABA Mobile សូមទាក់ទងមកកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលេខ 061 701 111 ឬទាក់ទងមកកាន់ធនាគារ ABA តាមរយៈ 023 225 333។