Honda ​៖ ​សូម​កុំ​បោះបង់​ក្ដី​ស្រមៃ ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ​ហើយ​

  • 2019-10-17 01:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តែងតែ​ផ្ដាំ​ដល់​អ្នក​គាំទ្រ​និង​កីឡាករ​ទាំង​អស់​ថា ​កុំ​បោះ​បង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ឱ្យ​សោះ ​ព្រោះ​ក្រុម​ទាំង​មូល​កំពុង​ដើរ​ទៅ​មុខ​ហើយ​។

កម្ពុជា ​ទើប​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អ៊ីរ៉ាក់ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៤-០ ​សម្រាប់​ការ​ប្រកួត​ទី ៤ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។ ​ត្បិត​តែ​បរាជ័យ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​កម្ពុជា​មិន​ខឹង​ចំពោះ​ក្រុម​ការងារ​ឡើយ ព្រោះ​ថា​ពួកគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ​និង​មាន​ភាព​ស្វាហាប់​ក្នុង​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​អ៊ីរ៉ាក់​នេះ​ណាស់។

ដូច​គ្នា​នេះ​ដែរ ​អ្នក​ចាត់ការ​កម្ពុជា Honda ​ក៏​ធ្លាប់​និង​តែងតែ​លើក​ទឹក​ចិត្ត​កីឡាករ​ទាំង​អស់​ថា​មិន​ត្រូវ​បោះ​បង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ឡើយ។ ​នេះ​ជា​ទម្រង់​លេង​របស់​ក្រុម​ដែល​ចង់​លេង ​ហើយ​វា​ជា​អនាគត​របស់​ជម្រើស​ជាតិ​កម្ពុជា​។ កម្ពុជា​កំពុង​ផ្លាស់​ប្ដូរ​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ