ទើប​ជា​ពី​របួស​សោះ​ Matip អះអាង​ថា​អាច​លេង​ទល់​នឹង Man Utd បាន​

  • 2019-10-18 03:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joel Matip អះអាង​ថា​រូប​គេ​អាច​ចូល​លេង​ប្រកួត​រវាង​ដ៏​ធំ​រវាង​ Liverpool ទល់​នឹង​ Manchester United នៅ​ Premier League សប្ដាហ៍​នេះ​បាន។​

Matip

ខ្សែ​ការពារ​វ័យ​២៨​ឆ្នាំ​បាន​អ​វត្តមាន​ការ​ប្រកួត​ Champions League ដែល​ហង្ស​ក្រហម​បាន​យក​ឈ្នះ​ Salzburg ៣​-២ បន្ទាប់​ពី​រង​របួស​ពេល​ប៉ះ Sheffield United កាល​ពី​ចុង​ខែ​កញ្ញា។​ ​ក្រោយ​សម្រាក​ព្យាបាល​របួស​ជាង​២០​ថ្ងៃ​ និង​ក្លឹប​អាជីព​សម្រាក​ Internation Break ផង​ពេល​នេះ​ Matip អាច​មក​ហ្វឹកហាត់​វិញ​បាន​ហើយ។​

កីឡាករ​សញ្ជាតិ​កាមេរូន​ចង់​ជាប់​ជា​ជម្រើស​ដំបូង​ពេល​ប៉ះ​បិសាច​ក្រហម​ បើ​ទោះ​ទើប​ជា​ពី​របួស​ក៏ដោយ។​ Matip គឺ​ជា​ដៃ​គូ​​ការពារ​តំបន់​កណ្ដាល​យ៉ាង​ល្អ​របស់​ Liverpool ពិសេស​គឺ​ការ​ចាប់​ដៃ​គូ​ជាមួយ​ Van Djik។ យ៉ាង​ណា​បាន​លេង​១១​នាក់​ឬ​អត់ ​វា​អាស្រ័យ​នៅ​លើ​អ្នក​ចាត់ការ​ Jurgen Klopp៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម