Song Hye Kyo បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​នៅ​កូរ៉េ បន្ទាប់​ពី​លែង​លះ

  • 2019-10-21 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ តារា​សម្ដែង​ជើង​ចាស់ Song Hye Kyo បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ជា​សាធារណៈ​ បន្ទាប់​ពី​រឿង​រ៉ាវ​លែង​លះ​គ្នា​ជាមួយ​នឹង Song Joong Ki កាល​ពី​ខែ​កក្ដដា​។

កាល​ពី​ម្សិល​មិញ​នេះ Lee Hye Young អ្នក​តុបតែង​សក់​របស់ Song Hye Kyo បាន​ចែក​រំលែក​រូប​ភាព​មួយ​ចំនួន​របស់​តារា​សម្ដែង​រូប​នេះ។ រូប​ភាព​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ ព្រោះ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​ ក្នុង​ថ្ងៃ​ចូល​រួម​កម្ម​វិធី​របស់​ហាង​គ្រឿង​អលង្ការ​យីហោ Chaumet ក្នុង​ទី​ក្រុង​សេអ៊ូល។

តួឯក​ស្រី​ប្រចាំ​កូរ៉េ​នេះ​គឺ​ជា​អ្នក​តំណាង​ឲ្យ​គ្រឿង​អលង្ការ​ឈ្មោះ Chaumet ផ្ទាល់​តែ​ម្ដង ហើយ​ Chaumet បាន​បង្ហោះ​រូប​ស្អាត​របស់​តារា​ស្រី​រូប​នេះ​ដូច​គ្នា។

ខណៈនេះ​ដែរ Song Hye Kyo ក៏​កំពុង​តែ​ពិភាក្សា​នៃ​ការ​ថត​រឿង​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា «Anna»។

ទស្សនា​រូប​ភាព​ស្អាត​ៗពី​តារា​ស្រី​ល្បី​រូប​នេះ​ទាំង​អស់​គ្នា​៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម