ហ៊ុន ច័ន្ទរាជ្យ៖ មេ MX Muay Xtreme ពេញចិត្តសមត្ថភាព ឃឹម បូរ៉ា ទើបដាក់ឲ្យលេងខ្សែក្រវាត់
- 2019-10-22 08:05:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុន ច័ន្ទរាជ្យ៖ មេ MX Muay Xtreme ពេញចិត្តសមត្ថភាព ឃឹម បូរ៉ា ទើបដាក់ឲ្យលេងខ្សែក្រវាត់
ចន្លោះមិនឃើញ
លោក ហ៊ុន ច័ន្ទរាជ្យ គ្រូប្រដាល់ប្រចាំក្លឹប Cambodian Top Team និងជាអ្នកដឹកនាំកីឡាករចេញទៅប្រកួតកម្មវិធីនានានៅក្រៅប្រទេស ថា មូលហេតុអ្នកលេងគុនខ្មែរ ឃឹម បូរ៉ា បានចូលលេងខ្សែក្រវាត់ MX Champion គឺដោយសារម្ចាស់សង្វៀន MX ពេញចិត្តពីសមត្ថភាព។
គ្រូប្រដាល់ MMA ខាងលើនេះឲ្យដឹងថា មូលហេតុដែល បូរ៉ា បានលេងខ្សែក្រវាត់ MX Champion ទី១ ព្រោះគេធ្លាប់ប្រកួត១ដងហើយនៅទីនោះ ថែមទាំងបានផ្ដួលដៃគូឲ្យសន្លប់ទៀតផង។ ម្យ៉ាងវិញទៀតនោះ គឺម្ចាស់សង្វៀន MX ផ្ទាល់តែម្ដងប្រាប់ថា ពេញចិត្តសមត្ថភាពប្រកួត ភាពវ័យឆ្លាតក្នុងការប្រកួតរបស់ប្អូនប្រុសនាគខ្មៅម្នាក់នេះណាស់ ទើបផ្ដល់ឱកាសឲ្យបានលេងខ្សែក្រវាត់តែម្ដងទៅ។
រំលឹកដែរថា លោក ហ៊ុន ច័ន្ទរាជ្យ នឹងដឹកនាំកីឡាករកម្ពុជា២រូបចូលរួមប្រកួតក្នុងកម្មវិធី MX Muay Xtreme នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ២០១៩ នេះនៅប្រទេសថៃ ក្នុងនោះមានកីឡាករ ឃឹម បូរ៉ា និង សុខ រិទ្ធ។ សម្រាប់ បូរ៉ា គឺប្រកួតជម្រុះចាញ់ធ្លាក់ខ្សែក្រវាត់ MX Champion ដោយប៉ះ Mavluo បើឈ្នះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕