Zidane ប្រតិកម្ម​ភ្លាម​ៗ​ ពេល​ឮ​ថា Mourinho ប្រុង​ជំនួស​តំណែង​ខ្លួន​នៅ Real

  • 2019-10-22 12:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ប្រកួត​ប៉ះ​នឹង​ក្លឹប Galatasaray ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League ថា រឿង​លោក Jose Mourinho មក​ជំនួស​តំណែង​គ្រូ​បង្គោល​របស់​លោក​នៅ​ Real Madrid ពិត​ជា​គួរ​ឲ្យ​រំខាន​ណាស់​។

លោក​បាន​លើកឡើង​ថា៖ " មនុស្ស​យើង​ច្រើន​តែ​ភ្លេច​នូវ​ស្នាដៃ​របស់​យើង​ ដែល​បាន​សាង​ឡើង​នៅ​អតីតកាល។ វា​ពិត​ជា​គួរ​ឲ្យ​រំខាន​ណាស់ នៅ​ពេល​ដែល​និយាយ​រឿង​របស់​គ្រូ​បង្វឹក​ផ្សេង​ទៀត " ។

លោក​បាន​បន្ត​ថា៖ " អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​នៅ​ពេល​នេះ​គឺ លះ​បង់​នូវ​អ្វី​គ្រប់​យ៉ាង ហើយ​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​ទាំង​អស់​ខិតខំ​ប្រឹងប្រែង​ដែរ […] ខ្ញុំ​ចង់​នៅ Real Madrid ជា​រៀង​រហូត​ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើក​ឡើង​ថា តំណែង​របស់​លោក Zidane អាច​នឹង​រង្គោះរង្គើ​ប្រសិន​បើ​ចាញ់​ក្លឹប​ទួរគី Galatasaray។ មាន​ពាក្យ​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា តំណែង​របស់​លោក អាច​នឹង​ជំនួស​ដោយ​លោក Mourinho៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី