Selena បកស្រាយអត្ថន័យនៅពីក្រោយបទ Lose You To Love Me ជៀសវាងពាក្យប៉ាន់ស្មានផ្តេសផ្តាស់

  • 2019-10-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ទន្ទឹង​រង់​ចាំ​អស់​មួយ​រយៈ Selena Gomez បាន​ចេញ​បទ​​ចម្រៀង​​សាជាថ្មី​ម្តង​ទៀត​​មាន​ចំណង​ជើង​ថា Lose You To Love Me ដែល​​ជា​បទ​មនោសញ្ចេតនា​ចាក់​ដោត​អារម្មណ៍​។ គ្រាន់​តែ​ស្តាប់​​ឮ​ពី​អត្ថន័យ​​​ដែល​បង្កប់​នូវ​ភាព​ឈឺចាប់​ក្នុង​បទ​ចម្រៀង​មួយ​នេះ​រួច​មក តាម​បណ្តា​ព័ត៌មាន រួម​ទាំង​មតិ​​​ជាច្រើន​​យល់​ថា បទ​នេះ​​​ចង់​សំដៅ​ទៅ​លើ​សង្សារ​ចាស់​របស់​នាង​គឺ Justin Bieber ។

យ៉ាង​ណា​ក្តី មុន​ពេល​ចេញ​ផ្សាយ​​បទ​ Lose You To Love Me ជា​ផ្លូវ​ការ តារា​​សម្តែង​និង​តា​ចម្រៀង​​រូប​នេះ បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​ក្នុង​ Instagram ក្នុង​គោល​បំណង​ចង់​​និយាយ​អរគុណ​ ដល់ Fan Fan ទាំង​អស់​គ្នា ដែល​តែង​តែ​នៅ​ចាំ​ជួយ​គាំ​ទ្រ​នាង​រហូត​មក។ មិនថាពេល​នាង​សប្បាយ​រីករាយ ពេល​​កើត​ទុក្ខ ឬទទួល​រង​វិបត្តិ​ផ្លូវ​ចិត្ត មាន​តែ​អ្នក​គាំ​ទ្រ​នេះ​ហើយ ដែល​តែង​ផ្តល់​កម្លាំង​ចិត្ត​មិន​បោះ​បង់​​ចោល​នាង។

តើ​បទ​ថ្មី​របស់​ Selena ពិត​ជា​ទាក់​ទង​ជាមួយ​នឹង Jusin Beiber ដូច​ពាក្យ​គេ​ថា​ដែរ​ទេ?

​​ដោយ​សារ​តែ​ផ្នែក​មួយ​ចំនួន​នៅ​ក្នុង​បទ​ចម្រៀង​មាន​​អត្ថន័យ​ដូច​សាច់​រឿង​ពិត​របស់​នាង ទើប​​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ធ្វើ​ការ​ប៉ាន់​ស្មាន​យក​តែ​ម្តង​។ យ៉ាង​ណា​មិញ Selena Gomez បាន​បក​ស្រាយ​ស្ងាត់​ៗ ក្នុង​Comment YouTube ដោយ​បញ្ជាក់​ច្បាស់​ថា "បទ​នេះ​​ត្រូវ​បាន​បង្កើត​ឡើង ព្រោះ​ខ្ញុំ​បាន​​ឆ្លង​កាត់​​រឿង​​រ៉ាវ​ជា​​ច្រើន​នៅ​ក្នុង​ជីវិត ចាប់​តាំង​ពី​ពេល​ចេញ​អាល់ប៊ុម​លើកចុង​ក្រោយ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​​​មាន​ក្តី​សង្ឃឹម ​មាន​ភាព​រឹង​មាំ និង​កាន់​តែ​ល្អ​ប្រសើរ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​។"

គួរ​បញ្ជាក់​ថា​បទ​នេះ មាន​អ្នក​ចូល​មើល​រហូត​ដល់​ទៅ​ជាង ១៦លាន​នាក់ ត្រឹម​រយៈ​ពេល​ក្រោម​ ២៤​ម៉ោង៕

ចុចអានបន្ត៖ Song Hye Kyo រង​ការ​រិះគន់​ខ្លាំង​​ពាក់ព័ន្ធ​រឿង​​កុហកនឹង​ការ​កាន់​ទុក្ខ​របស់ Sulli

ប្រភព៖ cheatsheet   ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម