លេងមែនទែនហើយ! ហ៊ិន ច័ន្ទនិរ័ត្ន ប្រកាសណាត់ Fan ទៅកម្មវិធីកីឡាខ្នាតធំមួយចុងឆ្នាំនេះ

  • 2019-10-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ស្រីស្អាត ហ៊ិន ច័ន្ទនិរ័ត្ន បានចេញវីដេអូ ១ ដោយបញ្ជាក់ច្បាស់ៗថា ខ្លួននឹងទៅចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តនាថ្ងៃទី ៨ ខែធ្នូ ២០១៩ នេះ ។

ដោយក្ដីរំភើបបន្ទាប់ពីបានចូលរួមកម្មវិធីកម្មវិធីរត់ប្រណាំងខ្នាតអន្តរជាតិដ៏ធំនេះកាលពីឆ្នាំមុនម្ដងហើយ នីរ័ត្ន ប្រាប់ថាខ្លួននឹងទៅចូលរួមម្ដងទៀត ដោយដាក់គោលដៅរត់ឲ្យបាន ៥ គីឡូម៉ែត្រ ត្បិតអីកាលពីឆ្នាំមុននាងរត់បានតែ ៣ គីឡូម៉ែត្រតែប៉ុណ្ណោះ។

កម្មវិធីរត់ប្រណាំងខាងលើនេះនឹងចាប់ផ្ដើមចាប់ពីម៉ោង ៥:៥០ នាទីព្រឹក ថ្ងៃទី ៨ ខែ ធ្នូ ២០១៩ នេះ។ ក្នុងនោះមានវិញ្ញាសារត់ចម្ងាយ ៤ ប្រភេទ ដូចជា ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។

កាលបរិច្ឆេទទទួលឈ្មោះចូលរួមនឹងបិទបញ្ចប់ត្រឹមថ្ងៃទី ១ វិច្ឆិកា ២០១៩ នេះហើយ។ ដូច្នេះកុំឲ្យខកខានទៀតណា៎! ហើយកុំភ្លេចណាត់មិត្តភ័ក្ដិ បងប្អូន និងមនុស្សជាទីស្រលាញ់ទៅផង ព្រោះមានកម្មវិធីកម្សាន្តជាច្រើនទៀតដើម្បីរីករាយលេង មុនឆ្នាំថ្មីចូលមកដល់។

ប្រញាប់ឡើងចុះឈ្មោះឥឡួវនេះតាមរយៈ Cambodia Events Organizer

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម