ប្រធាន​តេក្វាន់ដូ​ ITF ​អាស៊ីអាគ្នេយ៍​ កែវ​ រ៉េមី​ ប្រជុំ​អន្តរជាតិពង្រីក​វិសាលភាព​បន្ថែម​

  • 2019-10-27 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF ​អាស៊ីអាគ្នេយ៍​ ឯកឧត្ដម​ កែវ​ រ៉េមី​ បើក​កិច្ច​ប្រជុំ​អន្តរជាតិ​នៅ​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ តុលា​ ២០១៩​ ផ្ដោត​លើ​៣​ចំណុច​សំខាន់ៗ​ជា​ការ​ពង្រីក​វិសាលភាព​ក្បាច់​គុន​មួយ​នេះ​បន្ថែម​ទៀត។​

ទិដ្ឋភាពប្រជុំ

ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​តេក្វាន់ដូ​ ITF ​អាស៊ីអាគ្នេយ៍​នេះ​គឺ​ជា​ការ​ប្រជុំ​ប្រចាំ​ឆ្នាំរបស់​សហព័ន្ធ​ ក្នុង​នោះ​គឺ​ផ្ដោត​លើ​កិច្ចការ​៣ចំណុច​ធំៗ៖​

ទី១​ ផ្ដោត​លើ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី២​ ឆ្នាំ​២០២០​ នៅ​កម្ពុជា​ ក្នុង​នោះ​មាន​ការ​ប្រគល់​ភារកិច្ច​ប្រធាន​គណៈកម្មការ​ ចៅក្រម ដែល​ជា​ស្ត្រី​ និង​ជាជនជាតិ​ ម៉ាឡេស៊ី ​នឹងការដាក់​បញ្ជូន​ឈ្មោះ​បេក្ខភាព​ដែល​ត្រូវ​មកបំពេញ​ភារកិច្ច​នៅ​ពេល​ប្រកួតនោះ។​

ទី២​ ផ្ដោត​លើ​កិច្ចការ​ដាក់​បញ្ចូល​ កីឡាតេក្វាន់ដូ​ ITF​ នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ស៊ីហ្គេម​ ២០២៣​ ដូច​ជា​តម្រូវ​ឲ្យ​បណ្ដា​ប្រទេស​និមួយៗ​ចេញ​លិខិត​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​ទាំង​នោះ​មក​កម្ពុជា និង​កិច្ចការ​ត្រៀម​ខ្លួន​មួយ​ចំនួន​ថែមទៀត​ផង។​

​ទី៣​ ផ្ដោត​លើ​ការ​រឹតចំណង​មិត្តភាព​រវាង​គ្នា​និង​គ្នា​ នៃ​សមាជិក​បណ្ដា​ប្រទេស​ផ្សេងៗ។​ ទម្លាប់​របស់​កីឡា​តេក្វាន់ដូ​ ITF​ គឺ​ស្រឡាញ់​រាប់អាន​គ្នា​ជា​បង​ជា​ប្អូន​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ជា​ការ​ផ្ដល់​យោបល់​គំនិត​ឲ្យ​គ្នា​ ក្នុង​ន័យ​ជួយ​អភិវឌ្ឍន៍​លើ​ប្រភេទ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​រីកចម្រើន​បន្ថែម។​

ទិដ្ឋភាពប្រជុំ

រំលឹក​ដែរ​ថា ​កិច្ច​ប្រជុំ​តេក្វាន់ដូ​ ITF ​អាស៊ីអាគ្នេយ៍ ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​តុលា​ ២០១៩​ នៅ​ឯ​សណ្ឋាគារ​ Mane Hariharalaya​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​មាន​ប្រទេស​ចូលរួម​ចំនួន​៦​ផង​ដែរ៕​ ទិដ្ឋភាពប្រជុំ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម