លេង​ល្អ ​ស្វាយ​រៀង​ប្រកាស​បន្ដ​កុងត្រា​ឱ្យ Privat ​រយៈ​ពេល​វែង​

  • 2019-10-31 02:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​ចុះ​កុងត្រា​បន្ដ​ជាមួយ​ខ្សែ​ប្រយុទ្ធ Privat ​រយៈ​ពេល​វែង ​ក្រោយ​ពី​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

Privat ​មាន​បទ​ពិសោធ​ច្រើន​ជាមួយ​លីគ​កម្ពុជា ​ហើយ​រដូវ​កាល​នេះ ​លេង​ឱ្យ​ស្វាយ​រៀង រូបគេ​កាន់​តែ​លេចធ្លោ​ថែម​ទៀត ​ដោយ​កំពុង​កាន់​តំណែង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ។ ​លើស​ពី​នេះ​ទៅ​ទៀត ​ខ្សែ​ប្រយុទ្ធ​លេខ​១០​នេះ​ហើយ ​ជា​អ្នក​នាំ​លេង​នៅ​តំបន់​ខាង​លើ ​ហើយ​ក៏​តួ​អង្គ​សំខាន់​ម្នាក់​ជួយ​ស្វាយ​រៀង​លើក​ពាន​លីគ​ដែរ។

គិត​ត្រឹម​សប្ដាហ៍​នេះ ​រូបគេ​រក​បាន​៣៤​គ្រាប់​ហើយ​ឱ្យ​ស្វាយ​រៀង ​លើស​កីឡាករ Bata ​របស់​ភ្នំពេញ​ក្រោន ​ដែល​រក​បាន​៣១​គ្រាប់។ ​និយាយ​ពី​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រដូវ​កាល​នេះ​វិញ ​បេក្ខភាព​ទាំង​១០​នាក់ គឺ​មិន​មាន​កីឡាករ​ខ្មែរ​ម្នាក់​ឡើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម