មិនចាញ់ស្រុកគេ! ការប្រកួតនិយាយអង់គ្លេសកម្រិតកុមារនេះ អាចជួយបង្កើនភាពក្លាហានគេតាំងពីវ័យក្មេង
- 2019-11-04 03:02:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចាញ់ស្រុកគេ! ការប្រកួតនិយាយអង់គ្លេសកម្រិតកុមារនេះ អាចជួយបង្កើនភាពក្លាហានគេតាំងពីវ័យក្មេង
ចន្លោះមិនឃើញ
“កម្មវិធីប្រកួតជើងឯកនិយាយភាសាអង់គ្លេស SpringBoard Cambridge YLE កម្រិតកុមារ ២០១៩” គឺជាកម្មវិធីប្រកួតកម្រិតកុមារលើកទី១ រៀបចំឡើងដោយ SpringBoard4Society ដែលជាផ្នែកមួយនៃ SpringBoard4Education សហការជាមួយនឹងកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ជំនាញនិយាយភាសាអង់គ្លេសរបស់អ្នកសិក្សាវ័យក្មេង ជំរុញពួកគេឱ្យមានភាពក្លាហានហ៊ានបង្ហាញពីទេពកោសល្យខ្លួន, បង្កើនទំនុកចិត្តរបស់ពួកគេទៅលើសិល្បៈការនិយាយជាសាធារណៈ និងត្រៀមខ្លួនដើម្បីចូលរួមការប្រកួតផ្សេងៗក្នុងឆាកអន្តរជាតិនាថ្ងៃខាងមុខ។
សិស្សានុសិស្សវ័យចាប់ពី ៦ ដល់ ១២ឆ្នាំ ដែលចូលរួមក្នុងកម្មវិធី “កម្មវិធីប្រកួតជើងឯកនិយាយភាសាអង់គ្លេស SpringBoard Cambridge YLE កម្រិតកុមារឆ្នាំ២០១៩” ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាដំណើរកម្សាន្តជាមួយអាណាព្យាបាលម្នាក់ទៅកាន់ប្រទេសសិង្ហបុរីចំនួន ៤ថ្ងៃ។ បេក្ខជនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រទាំងអស់នឹងទទួលបានវិញ្ញាបនបត្រសម្រាប់ការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ព្រមទាំងទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗ។
បេក្ខជនចូលរួមប្រកួតត្រូវឆ្លងកាត់ការប្រឡងជម្រុះរកជើងខ្លាំង ២ដំណាក់កាល គឺ ការប្រឡងភាសាអង់គ្លេសCambridge Assessment English YLE កម្រិតកុមារ និង ការនិយាយជាសាធារណៈវគ្គទី១ មុនឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺ ការនិយាយជាសាធារណៈ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Himawari Hotel Apartments ។
កម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English
“កម្មវិធីប្រកួតជើងឯកនិយាយភាសាអង់គ្លេស SpringBoard Cambridge YLE កម្រិតកុមារឆ្នាំ២០១៩” អាចប្រព្រឹត្តឡើងបានដោយសារមានការសហការពីអ្នកឧបត្ថម្ភជាកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English ដែលជាកម្មវិធីប្រឡងឈានមុខគេក្នុងពិភពលោកសម្រាប់អ្នកសិក្សា និងគ្រូភាសាអង់គ្លេស។
កម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge ដែលជួយមនុស្សរាប់លាននាក់ក្នុងការសិក្សាភាសាអង់គ្លេស និងបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ពិភពលោក។ លើសពីនេះទៅទៀត គុណសម្បត្តិនៃកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English គឺជាការប្រឡងភាសាអង់គ្លេសស៊ីជម្រៅដែលជំរុញឱ្យកម្រិតភាសាអង់គ្លេសកាន់តែមានប្រសិទ្ធភាព និងមានការរីកចម្រើនក្នុងការអប់រំទូទៅ ថ្នាក់ឧត្តមសិក្សា និងផ្នែកអាជីវកម្ម៕