ក្រុមបាល់ទះ​ខ្មែរ​ នឹង​ប៉ះ​ទ័ពជើងគោក​​ និងជម្រើស​ជាតិ​ថៃ​ស្អែកនេះកម្ដៅ​សាច់ដុំ​មុន​ស៊ីហ្គេម​ ២០១៩

  • 2019-11-06 04:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃហើយ​ ដើម្បី​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជា​មួយ​ក្រុម​ទ័ពជើងគោក​(Army)​និង​ជម្រើស​ជាតិ​ថៃ​ស្អែកនេះមុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ហ្វីលីពីនមក​ដល់។​

ក្រុមបាល់កីឡា​បាល់ទះកម្ពុជា

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ជំនួយ​ លោក​ សាន​ សុក្រិត​ ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ចំនួន​២ប្រកួត​នៅ​ប្រទេស​ថៃ​ ចាប់​ពី​ថ្ងៃ​ទី៧-៨​ ខែ​វិច្ឆិកា​ ២០១៩​នេះ។​ នៅ​ថ្ងៃ​ទី៧​ស្អែក​នេះ​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ទ័ព​ជើងគោក​ថៃ​ (Army)​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ថៃ​ ចំពោះ​ពេលវេលា​នោះ​គឺ​ចាប់​ពី​ម៉ោង​៣រសៀល​ដូច​គ្នា។​

ជម្រើសជាតិបាល់ទះកម្ពុជាឆ្នាំ២០១៧

ក្រុម​បាល់ទះ​កម្ពុជា​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​នា​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ២០១៩​ នេះ។​ ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ក្រុម​កីឡា​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​ក៏​នឹង​ត្រូវ​ចូលរួម​ប្រជែង​មេដាយ​ជូន​កម្ពុជា​ផង​ដែរ៕​ ស៊ីហ្គេម​លើក​ទី៣០​នេះ​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣០ ​វិច្ឆិកា​ ដល់​ទី១១​ ខែ​ធ្នូ​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​