ក្រុមណាខ្លះកក់កៅអី Euro ២០២០ ក្រោយការប្រកួតចប់មិញ
- 2019-11-15 03:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមណាខ្លះកក់កៅអី Euro ២០២០ ក្រោយការប្រកួតចប់មិញ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 វគ្គជម្រុះកាន់តែឈានជិតដល់ប្រកួតចុងក្រោយហើយ នៅតាមពូលទាំង១០ ដោយក្នុងមួយពូលត្រូវលេងចំនួន៨ប្រកួត និងពូលខ្លះចំនួន១០ប្រកួត។
យ៉ាងណាក្រោយការប្រកួតយប់មិញត្រូវបានបញ្ចប់ នៅតាមពូលនីមួយៗគេបានរកឃើញក្រុមខ្លះកក់កៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020 រួចស្រេចហើយបើទោះជាសល់ប្រកួតក្នុងដៃមិនទាន់ចប់ជាស្ថាពរក៏ដោយ។
ពូលA អង់គ្លេស និងសាធារណរដ្ឋឆេក បានកក់កៅអី, ពូលB អ៊ុយក្រែនបានកក់កៅអី, ពូល C, D, E នៅប្រទាញប្រទង់គ្នា, ពូលF អេស្ប៉ាញបានកក់កៅអី, ពូលG ប៉ូឡូញបានកក់កៅអី, ពូលH បារាំង និងទួរគីបានកក់កៅអី, ពូលI ប៊ែលហ្សិក និងរុស្សីបានកក់កៅអី និងពូល H អ៊ីតាលីបានកក់កៅអី៕