រូបថតពីរសន្លឹកបង្ហាញតំបន់ការពារទេសភាពក្នុងខេត្តតាកែវសម្បូរសត្វស្លាបច្រើនសន្ធឹក
- 2019-11-18 03:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតពីរសន្លឹកបង្ហាញតំបន់ការពារទេសភាពក្នុងខេត្តតាកែវសម្បូរសត្វស្លាបច្រើនសន្ធឹក
ចន្លោះមិនឃើញ
ក្រសួងបរិស្ថាននៅព្រឹកនេះបានចុះផ្សាយពីចំនួនសត្វកុកដ៏ច្រើននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ ដែលទិដ្ឋភាពនេះថតបានដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត។
ក្រសួងសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លូនថា៖ «នៅពេលចុះល្បាតនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តតាកែវ ថតបានហ្វូងសត្វកុកចុះស្វែងរកចំណីយ៉ាងច្រើន និងរស់នៅដោយរីករាយ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ៨ ៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែល សម្បូរទៅដោយសត្វស្លាបព្រៃ។តំបន់ការពារទេសភាព បង្កើតឡើងដើម្បីធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះនិងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការ ប្រើប្រាស់ប្រកបដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសាធារណជនក្នុងការរួមចំណែក ដល់ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ»។
បើតាមប្រភពខាងលើ ក្រសួងបរិស្ថាន កន្លងមក បានសហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅសិក្សាអំពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបានរកឃើញសត្វស្លាប ៤០ប្រភេទផ្សេងគ្នា ក្នុងនោះមានប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ៕