ទេព រិនដារ៉ូ-ហេង វិសាល មួយ​សារ​នេះ មើល​ទៅ​ទំនង​សប្បាយ​ណាស់!

  • 2019-11-18 03:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពុងតែ​ខ្លាច​ខ្ពស់​ផង​! ចប់​ហើយ​បង រិនដា​រ៉ូ និង វិសាល​ត​ម្រូ​វ​ឲ្យ​ជិះ​ខ្សែ​រ៉ូ​ត ក្នុង​ដំណើរ​ផ្សងព្រេង​នៅ​សៀមរាប​។ តាម​តាន​កម្មវិធី “​បង​ធំ ប្អូន​ប្រុស​” ដើម្បី​ដឹង​ថា​ពួកគាត់​មាន​អារម្មណ៍​យ៉ាងណា​?​ ​

​តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេងគ្នា មិន​ធ្លាប់​ជួប​គ្នា​ពីមុន មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយគ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​? “​បង​ធំ ប្អូន​ប្រុស​” ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពីមុន ដែល​មាន​ការចូលរួម​ដោយ​ដោយ​តារា​ភាព​យ​ន្ត​ដ៏​ល្បី​លោក ទេព រិនដា​រ៉ូ និង​តារា​ល្បី​វ័យ​ក្មេងក្នុង​បណ្តាញ​ស​ង្គ​ម លោក ហេង វិសាល​។ ​ ​សម្រាប់​វ​គ្គ​ថ្មី​នៅ​សប្តាហ៍​នេះ មាន​អ្វី​ថ្មី និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ហើយ ដោយ​វិសាល និង​បង​រិនដា​រ៉ូ នឹង​ស្គាល់​ពី​រសជាតិ​ជីវិត​គេង​លើ​ផ្ទះ​ទឹក​មួយ​យ​ប់ ដោយ​មិន​មាន​ភ្លើង​ប្រើ​គ្រប់​គ្រាន់ គ្មាន​អ៊ីនធឺណិត គ្មាន​កង្ហារ និង​គ្មាន​ម៉ាស៊ីនត្រជាក់​។ នៅក្នុង​ដំណើរ​ផ្សងព្រេង​វ​គ្គ​នេះ មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​តារា​ទាំងពីរ​នេះ​នឹង​តម្រូវ​ឲ្យ​ជិះ​ខ្សែ​រ៉ូ​ត​នៅ​ទី​ខ្ពស់​ដ៏​គួរ​ឲ្យ​រន្ធត់​។ ចាំ​មើល​ពួកគាត់​ហ៊ាន​ជិះ​ដែរ​ទេ​? ​

​សៀមរាប​ជា​ខេត្ត​ទី 5 ហើយ សម្រាប់​ដំណើរ​បេសកកម្ម​របស់​បង​ប្អូន​ទាំងពីរ ដើម្បី​ធ្វើ​នូ​វ​រឿងរ៉ាវ​ថ្មីៗ មិន​ធ្លាប់ធ្វើ​ពីមុន បន្ទាប់ពី​ពួកគាត់​បញ្ចប់​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​នៅ​ខេត្ត​កំពត កោះកុង កំពង់ឆ្នាំង និង​បាត់​ដំបង​។ ដំណើរ​ផ្សងព្រេង​នេះ នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ រតនគិរី និង​ម​ណ្ឌ​ល​គិរី​។ គ្រប់​វ​គ្គ​នីមួយៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ ទេព រិនដា​រ៉ូ និង​ហេង វិសាល នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ ឬ​បទពិសោធន៍​ធ្វើ​រឿងរ៉ាវ​ដែល​ពួកគាត់​មិន​ធ្លាប់​ធ្វើ​ពីមុន​។ ម្នាក់ៗ​នឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួល​យក​បទពិសោធន៍​ថ្មី​ថ្មីៗ និង​ការ​បង្កើត​ចំណងមិត្តភាព​ល្អ​នឹង​គ្នា​។

​ជួប​ជា​មូយ ទេព រិនដា​រ៉ូ និង ហេង វិសាល និង​ក្នុង​កម្មវិធី “​បង​ធំ ប្អូន​ប្រុស​” ដែល​នឹង​ធ្វើ​ការចាក់ផ្សាយ​តាម​រយៈ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ 5 នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង 8:00​ល្ងាច ដល់ 8:30​ល្ងាច​។ ​ ​ចុច​ទី​នេះ ដើម្បី​ទស្សនា​វីដេអូ​សាច់រឿង​ទាំងមូល​៖ ​ ​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី