បង្ហាញ​មុខ​អ្នក​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ថត​រូប​ជា​មួយផលិតផល LG ពេល​បុណ្យ​អុំទូក

  • 2019-11-18 07:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន  ជីហ្គៀគ្រុប បាន​រៀបចំ​នូវ​កម្មវិធី​ការ ប្រកួត​ថតរូប ជាមួយផលិតផល LG ដើម្បី​ចូលរួមអបអសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អក អំបុក និង​បង្ហោះ​តាម​រយៈបណ្តាញសង្គម Facebook ព្រម​ទាំង​បាន​បង្កើត​កម្ម​វិធីជួបជុំ Fans និង  Idol ប្រចាំឆ្នាំ របស់ LG ដែលមានវត្តមាន DJ Nana លោក ជា វណ្ណារិទ្ធិ និង អ្នកនាង កែវ ច័ន្ទនិមល ដែលជាអ្នកតំណាងផលិតផល LG ផងដែរ ។

កម្មវិធី​នេះ​ដែរ​ធ្វើ​ឡើង​នៅអគា​រតាំងបង្ហាញផលិតផល LG របស់ក្រុមហ៊ុន G Gear នៅ តាម បណ្ដោយ ផ្លូវព្រះមុនីវង្ស ជិតផ្សារធំថ្មី រាជធានីភ្នំពេញ ក្រុមហ៊ុន ក៏បានរៀបចំ កម្មវិធីជួបជុំ Fans និង Idol ដែលមានវត្តមាន DJ Nana ជា វាគ្មិន ព្រមទាំង បាន ប្រគល់ រង្វាន់​ជូន​អ្នក​ឈ្នះ​ពី​ការ​ថត​រូប​របស់ LG ផងដែរ កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០១៩ នេះដែរ។

គួរបញ្ចាក់ផងដែរថា ការប្រកួតថតរូប ជាមួយផលិតផល LG តាមរយៈបណ្តាញសង្គម Facebook នៅ​ថ្ងៃទី១៧ នេះបាន ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ពី​ការ​ប្រកួត​ថត​រូប​ទាំង ១០រូប​មាន៖

រង្វាន់ទី1 ទូរទស្សន៍ LG 55អ៊ីញ ចំនួន ១រង្វាន់បានទៅលើ

  • ឈ្មោះ បូរ៉ា

រង្វាន់ទី2 ទូរទឹកកក LG ចំនួន១រង្វាន់  បានទៅលើ

  • ឈ្មោះ Ta Real

រង្វាន់ទី3 ម៉ាស៊ីនបោកគក់ LG ចំនួន ១រង្វាន់បានទៅលើ

  • ឈ្មោះ Linda Samnang

រង្វាន់ទី4 ម៉ាស៊ីនត្រជាក់ LG ចំនួន២រង្វាន់ បានទៅលើ

  • 1- ឈ្មោះ Nak Pakorn

  • 2- ឈ្មោះ លក្ខណ៍ សំណាង

រង្វាន់ទី5 Speaker LG ចំនួន ៥ រង្វាន់បានទៅលើ

  • 1- ឈ្មោះ Bophary Boeum

  • 2- ឈ្មោះ Cho Colate

  • 3- ឈ្មោះ Zey Pich Smile

  • 4- ឈ្មោះ RoGen ReChhes

  • 5- ឈ្មោះ Khin Mengchhiv

ក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន ជីហ្គៀគ្រុប សូមថ្លែងអំណគុណយ៉ា ង ក្រៃលែងដល់ បណ្តាអតិថិជនរបស់ LG ដែលបានចូលរួមក្នុងកម្មវិធីប្រកួតថតរូបនិងអតិថិជនទាំង អស់ដែលតែងតែគាំទ្រ និងទុកចិត្តលើផលិតផល LG ជាដរាបមក ។ ហើយក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន ជីហ្គៀគ្រុប  សូមសន្យាថា នឹងបង្កើតកម្មវិធីប្រកួតថ្មី ៗទៀតនាពេលខាងមុខដើម្បីផ្តល់នូវឱកាសដល់អតិថិជនអោយទទួលបាននូវរង្វាន់ពិតៗពី LG ៕

អត្ថបទថ្មី