ក្រុម​ជម្រើស​ជាតិ ៣ ដែល​បង្ហាញ​ខ្លួន​ញឹកញាប់​ជាង​គេ​ក្នុង​ UEFA Euro

  • 2019-11-18 11:50:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ព្រឹត្តិការណ៍ UEFA Euro បង្កើត​នៅ​ឆ្នាំ​ ១៩៦០ មក មាន​ក្រុម​អឺរ៉ុប​ជា​ច្រើន​បាន​ចូល​រួម ដោយ​រាប់​ចាប់​តាំង​ពី​អង់គ្លេស រហូត​ដល់​រុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ មាន​តែ​ក្រុម​ជម្រើស​ជាតិ​ចំនួន ៣ ប៉ុណ្ណោះ ដែល​បង្ហាញ​ខ្លួន​បាន​ញឹកញាប់​ជាង​គេ ដោយ​បង្ហាញ​ខ្លួន​លើស​ពី ១០​ដង ក្នុង​កម្មវិធី​នេះ។

ក្រុម​ទាំង​ ៣ នោះ​គឺ៖ អាល្លឺម៉ង់ រុស្ស៊ី និង​អេស្ប៉ាញ។

១. អាល្លឺម៉ង់៖ ក្រុម​ជម្រើស​ជាតិ​មួយ​នេះ បង្ហាញ​ខ្លួន​សរុប​ចំនួន ១២​ដង ចាប់​ពី​ឆ្នាំ​ ១៩៧២​ដោយ​ក្នុង​នោះ​លើក​ពាន​ចំនួន ៣ដង។ ក្នុង​ចំណោម​ ១២​ដង​នោះ មាន ៥ដង ដែល​អាល្លឺម៉ង់ បង្ហាញ​ខ្លួន​ជា​ អាល្លឺម៉ង់​ខាង​លិច។

  • អាល្លឺម៉ង់​ខាង​កើត ក៏​បាន​ចូល​រួម​ក្នុង​វគ្គ​ជម្រុះ​នៃ UEFA Euro តាំង​ពី​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ផង​ដែរ ប៉ុន្តែ​មិន​ដែល​ឡើង​ដល់​វគ្គ​ចែក​ពូល​ទេ។

២. រុស្ស៊ី៖ ក្រុម​រុស្ស៊ី​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ​សរុប ១១ដង ហើយ​ឈ្នះ​ពាន​ម្ដង កាល​ពី​ឆ្នាំ១៩៦០។ ក្រុម​ជម្រើស​ជាតិ​នេះ​ លេង​ក្នុង​នាម​ជា​ ក្រុម​ជម្រើស​ជាតិ​សហភាព​សូវៀត​រហូត​ដល់​មុន​ឆ្នាំ​ ១៩៩២។

៣. អេស្ប៉ាញ៖ អេស្ប៉ាញ​បាន​លេង​ក្នុង Euro ចំនួន ១០​ដង ហើយ​លើក​ពាន​ចំនួន ៣ដង៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម