រឹង ប៊ុនហៀង ​បង្ហើប​ក្រុម​២ ជា​ដៃ​គូ​ស្វិតស្វាញ​កម្ពុជា​ក្នុង​ពូល A ​

  • 2019-11-22 03:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​កម្ពុជា ​បាន​ដាក់​បញ្ចូល​កីឡាករ​លើស​អាយុ​២​នាក់​ក្នុង​បញ្ជី​២០​នាក់ ទៅ​លេង​ស៊ីហ្គេម​២០១៩ ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​​ខែ​នេះ​។

កីឡាករ​លើស​អាយុ​២​នាក់​នោះ​គឺ​រឹង ប៊ុនហៀង ​និង កែវ សុខផេង។ ​សម្រាប់​ការ​ប្រកួត​និង​ការ​ត្រៀម​ខ្លួន រឹង ប៊ុនហៀង ​ថា​ពេញ​កម្លាំង​ល្អ ​និង​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ជួយ​ប្រទេស​ជាតិ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា​ក្នុង​ពូល A ​ជាមួយ​កម្ពុជា ​គឺ​សុទ្ធ​តែ​ជា​ក្រុម​ល្អ​ដូច​គ្នា ប៉ុន្តែ​ដៃ​គូ​ដែល​អាច​ថា​ពិបាក​សម្រាប់​កម្ពុជា​នោះ គឺ​មាន​២​ក្រុម ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​និង​ក្រុម​ម៉ាឡេស៊ី។

កីឡាករ​លេង​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​នេះ ​បាន​បញ្ជាក់​ថា​ម្ចាស់​ផ្ទះ​នឹង​លេង​បាន​ល្អ ព្រោះ​លេង​ជាមួយ​អ្នក​គាំទ្រ​របស់​គេ​ផ្ទាល់។ ស្រប​ពេល​ក្រុម​ម៉ាឡេស៊ី​វិញ ដូច​បាន​ឃើញ​ស្រាប់​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ពួកគេ​លេង​បាន​ល្អ​ណាស់។ ​កម្ពុជា ​នៅ​ពូល A ​ជាមួយ​ក្រុម​ហ្វីលីពីន ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​ទីម័រ​ខាង​កើត។ ស្រប​ពេល​ពូល B ​វិញ គឺ​ថៃ វៀតណាម ​ឡាវ ឥណ្ឌូណេស៊ី ​សិង្ហបុរី​និង​ប្រ៊ុយណេ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី