បណ្ដុំរូបភាពបន្សល់តែការចងចាំពី Hara និង Sulli មិត្តដ៏ល្អ​ ១គូប្រចាំ K-Pop

  • 2019-11-25 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​រយៈពេល​ ២​ខែចុងក្រោយ​ ទាក់ទង​ការ​សម្លាប់​ខ្លួន​របស់​តារា​ស្រី​ ២​នាក់​ប្រចាំ​ប្រទេសកូរ៉េ​ពិត​ជា​ធ្វើ​ឲ្យ​មហាជន​មាន​ការ​សោកស្ដាយ​ និង​ក្ដុកក្ដួល​ជា​ខ្លាំង។

ក្នុង​រយៈ​ពេល​ដ៏​ខ្លី​សោះ​ ពិភព K-Pop បាត់បង់​ Idol ដល់​ទៅ​២នាក់​គឺ Sulli និង​ Hara។ ដូច​កាល​ពី​ថ្ងៃ​ទី ១៤ ខែតុលា Sulli បាន​សម្រេច​បញ្ចប់​ជីវិត​គ្មាន​ស្ដាយ​ស្រណោះ​ ហើយ​ក្រោយ​មក​ជាង​ ១​ខែមិត្តល្អ​របស់​នាង​គឺ Hara ក៏​ចាកចេញ​ទៅ​ទៀត។

ដូច​ប្រិយមិត្ត​ភាគ​ច្រើន​ជ្រាប​ស្រាប់​ថា​ Goo Hara និង​ Sulli មាន​មុខ​មាន​មាត់​ក្នុង​ពិភពសិល្បៈ​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយតាំង​ពី​ល្បី​ត្រឹម​នៅ​អាស៊ី រហូត​ដល់​ប៉ែក​អឺរ៉ុប និង​ទូទាំង​ពិភពលោក។ អ្នក​ទាំង​ ២​បាន​ក្លាយ​ជា​មិត្តជិតស្និទ្ធ​នឹង​គ្នាក៏យូរ​ហើយ​ដែរ ប៉ុន្តែ​ពេល​នេះ​ពួកគេ​ចាកចេញ​ទៅ​កន្លែង​ស្ងប់​ពី​គ្រប់គ្នា​ហើយ​ ប៉ុន្តែ​ក៏​បាន​បន្សល់​ទុក​នូវ​រូបថត​អនុស្សាវរីយ៍​ជា​ការ​ចងចាំល្អៗដល់​អ្នក​គាំទ្រ។ ទស្សនាដូចខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី