Klopp៖ Messi ល្អ​ជាង​គេ​មែន​ក្នុង​ជំនាន់​ហ្នឹង​ តែ​កីឡាករ​នេះ​សម​នឹង​បាន Ballon d'Or រដូវ​កាល​មុន​ជាង

  • 2019-11-25 11:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ល្អ​ជាង​គេ​មែន​នៅ​ក្នុង​ជំនាន់​នេះ តែ​ខ្សែ​ការពារ​ហុល្លង់ Virgil Van Dijk សក្ដិសម​នឹង​ទទួល​បាន​ពាន​បាល់​មាស Ballon d'Or រដូវ​កាល​មុន​ជាង។

លោក Klopp បាន​និយាយ​ថា៖ " ប្រសិន​បើ​មាន​ Ballon d'Or សម្រាប់​មួយ​ជំនាន់​នេះ Messi គួរ​តែ​ទទួល​បាន​ហើយ។ វា​ត្រូវ​តែ​អញ្ចឹង​។ ប៉ុន្តែ​បើ​ឲ្យ​ Ballon d'Or សម្រាប់​រដូវ​កាល​មុន នោះ​ Virgil សក្ដិសម​នឹង​ទទួល​បាន​ជាង " ។

លោក​បាន​បន្ត​ថា៖ " Messi ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​មួយ​ជំនាន់​នេះ ចំណែក​ឯ​ Virgil ជា​កីឡាករ​ល្អ​ក្នុង​រដូវ​កាល​មុន។ តែ​យើង​ចាំ​មើល​ទាំង​អស់​គ្នា " ។

Messi ឈ្នះ​ពាន Ballon d'Or ចុង​ក្រោយ​នៅ​ឆ្នាំ២០១៥ មុន​នឹង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះ​ ២​ឆ្នាំ​ជាប់​គ្នា។ លុះ​ដល់​ឆ្នាំ២០១៨ ខ្សែ​បម្រើ​ក្រូអាត Luka Modric បាន​បំបែក​កំណត់ត្រា​របស់ Ronaldo-Messi ដោយ​បាន​ឈ្នះ Ballon d'Or នៅ​ឆ្នាំ​នោះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី