Taylor Swift បំបែកកំណត់ត្រាមួយរបស់ Michael Jackson

  • 2019-11-26 03:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ពាន​រង្វាន់​ American Music Awards ឆ្នាំ ២០១៩ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី ២៥ (ម៉ោង​នៅ​សហរដ្ឋអាមេរិក) ខែ​វិច្ឆិកា​ តារា​ចម្រៀង​ Taylor Swift ក្រសោប​បាន​ពាន​រង្វាន់​ច្រើន​សន្ធឹក។

Taylor Swift ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​ពាន​រង្វាន់​ចំនួន ៦ ដែល​​សរុប​មក​នាង​បាន​ពាន​រង្វាន់​​ចំនួន ២៩ មក​ហើយ​ពី​កម្មវិធី AMA​។ ជា​មួយ​ចំនួន​ដ៏​ច្រើន​លើសលប់​នេះ​ធ្វើ​ឲ្យ​តារា​វ័យ ២៩ ឆ្នាំ បំបែក​នូវ​កំណត់​ត្រា​​របស់​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដែល​ធ្លាប់​​ទទួល​បាន​ពាន​រង្វាន់​ច្រើន​ដាច់​គេ​​ចំនួន ២៤ ពី​កម្មវិធី​ AMA។

ពាន​ដែល Taylor ទទួល​បាន​ចុង​ក្រោយ​នេះ​រួម​មាន​ Artist of the Decade, Artist of the Year, Favourite Artist - Adult Contemporay, Favourite Album – Pop/Rock, Favourite Music Video និង​ Favourite Female Artist – Pop/Rock៕

ចុចអាន ៖ មើលស្ទីលរបស់តារាល្បីៗ លើកម្រាលព្រំកម្មវិធី AMA ព្រឹកនេះ

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខហេង