Lewandowski បង្កើត​កំណត់ត្រា​ចាយ​ពេល​តែ​ជាង​១៤​នាទី​រក​បាន​៤​គ្រាប់​ម្នាក់​ឯង

  • 2019-11-27 03:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Robert Lewandowski ធ្វើ​បាន​កំណត់ត្រា​រក​បាន​៤​គ្រាប់​ជាប់​គ្នា​លឿន​បំផុត​ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​យប់​មិញ ជួយ Bayern Munich បំបាក់ Red Star Belgrade ៦-០ ក្នុង​ពូល B។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​ចំណាយ​ពេល​ត្រឹម​តែ​១៤​នាទី​និង​៣១​វិនាទី​ប៉ុណ្ណោះ​​ក្នុង​ការ​រក​​៤​គ្រាប់​ជាប់​គ្នា។ មួយ​វិញ​ទៀត​ គេ​ក៏​ក្លាយ​ជា​​កីឡាករ​ទី​ពីរ​ដែល​អាច​រក​បាន​គ្រាប់​បាល់​៩​ប្រកួត​ជាប់​គ្នា​នៅ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពាន​រង្វាន់ Champions League។

សម្រាប់​ពី​គ្រាប់​​ផ្សេង​ទៀត​របស់ Bayern Munich ធ្វើ​បាន​ដោយ​កីឡាករ Leon Goretzka និង Corentin Tolisso។ ការ​ឈ្នះ​នេះ Bayern បន្ត​លើ​កំពូល​តារាង​ពូល B បាន​ឈាន​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ក្រុម​លេខ​ពីរ Spurs៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី