ស្មាត់​ ឌូក​ និយាយ​អ្វី​ខ្លះ​មកកាន់​អ្នក​គាំទ្រ​ខ្លួន​មុន​ហោះ​ទៅ​ស៊ីហ្គេម​ ហ្វីលីពីន​ យប់​មិញ​

  • 2019-11-27 05:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​បាល់ទះ​ល្បីឈ្មោះ​នៅ​កម្ពុជា​ ជុក​ សោភា​ ហៅ​ ឌូក​ សូម​ឲ្យ​និយម​ទស្សនា​បាល់ទះ​ទាំង​អស់អ្នក​ចូលរួម​គាំទ្រ​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា ​ប្រកួត​ស៊ីហ្គេម​ ២០១៩​ ខណៈ​រូប​គេ​សង្ឃឹម​ខ្ពស់​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ប្រទេស។​

កីឡាករ ជុក សោភា ហៅ ឌូក

កីឡាករ​បាល់ទះ​រហស្សនាម​ ឥន្ទ្រី​ពិឃាដ ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ការ​ប្រមូល​ផ្ដុំ​ជម្រើស​ជាតិ​ដើម្បី​ហ្វឹកហាត់​មក​គឺ​បាន​ប្រហែល​៧ខែ​មក​ហើយ​ គិត​ទៅ​បាន​យូរ​និង​សមត្ថភាព​មាន​ការ​កើន​ឡើង​ច្រើន។​

ការ​រីកចម្រើន​នៃ​ការ​ហ្វឹកហាត់​កន្លង​ទៅ​នេះ​ ស្មាត់​បាល់ទះ​ល្បី​ឈ្មោះ​ខាង​លើ​នេះ​ បញ្ជាក់​ថា​ក្នុង​នោះ​មាន​ដូច​ជា​វ៉ៃ​សេវា​បាន​ល្អ​ជាង​មុន​ គប់​បាល់​ក៏​ល្អ​ និង​ការពារ​រឹតតែ​ប្រសើរ​ជាង​មុន​ ដូច្នេះ​ហើយ​ទើប​ ឌូក​ ដាក់​ការ​សង្ឃឹម​រហូត​ដល់​ ៧០%​ អាច​រក​ជ័យជម្នះ​ ឬ​មេដាយ​ជូន​ប្រទេស​ជាតិ។​

កីឡាករ ជុក សោភា ហៅ ឌូក

កីឡាករ​បាល់ទះ​ឆ្នេរខ្សាច់​រូប​នេះបន្ត​ថា​ សូម​ប្រជាជន​កម្ពុជា​ចូលរួម​លើក​ស្ទួយ​វិស័យ​បាល់ទះ​កម្ពុជា​ឲ្យ​រីកចម្រើន​ទៅ​មុខ​ទៀត និង​ជួយ​លើក​ទឹក​ចិត្ត​ក្រុមកីឡាករ​កម្ពុជា​រួម​ទាំង​ខ្លួន​ផង​ដែរ​ ដើម្បី​ស្វែង​រក​ជ័យជម្នះ​នៅ​ស៊ីហ្គេម​ លើក​ទី៣០​ ឯ​ប្រទេស​ហ្វីលីពីន។​

ទិដ្ឋភាពចាកចេញទៅយប់មិញ

រំលឹក​ដែរ​ថា​ ជុន​ សោភា​ ហៅ​ស្មាត់ ​ឌូក​ ជា​កីឡាករ​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើស​ជាតិ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ចេញ​ដំណើរ​ជា​មួយ​មិត្ត​រួម​ក្រុម​ និង​គ្រូ១រូប​ ទៅ​ប្រទេស​ហ្វីលីពីន​ហើយ​ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ស៊ីហ្គេម​ ២០១៩។​ ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​នៅ​ស៊ីហ្គេម​ នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី២៩​ ចុង​ខែ​ធ្នូ​នេះ។​ ចំណែក​ក្រុម​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​វិញ​នឹង​ត្រូវ​ចេញ​ទៅ​នៅ​ថ្ងៃ​៣០​ ខែ​វិច្ឆិកា​ ២០១៩៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​