គេហទំព័រ​ផ្លូវការ SEA Games លើក​ទី ៣០ គាំង​ជួប​បញ្ហា ព្រោះ​ប្រើ​ត្រឹម Wordpress

  • 2019-12-03 01:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ព្រឹក​ថ្ងៃ​ទី ១ ធ្នូ កន្លង​ទៅ​នេះ ​គេ​ប្រទះ​ឃើញ​គេហទំព័រ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍ SEA Games ​លើក​ទី ៣០ ដែល​មាន​អាសយដ្ឋាន 2019seagames.com ​បាន​ជួប​បញ្ហា ​ដែល​មិន​អាច​បើក​មើល​ឃើញ​មាតិកា​រូបភាព​អ្វី​ទាំង​អស់ ហើយ​ជំនួស​មក​វិញ​ត្រឹម​កូដ Error ប៉ុន្មាន​បន្ទាត់។

ត្បិត​បញ្ហា​បាន​ដោះស្រាយ​ហើយ​រួចរាល់​ក្តី ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​វៀតណាម​មួយ​រូប​គឺ​លោក Nugyen Tuan Cuong ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​គេហទំព័រ​ផ្លូវការ​មួយ​នោះ គឺ​ប្រើប្រាស់ Wordpress បែប​នេះបញ្ហា​រមែង​តែ​នឹង​កើត​ឡើង​អ៊ីចឹង​ហើយ។

លោកCuong មាន​ប្រសាសន៍​ថា៖ "អ្នក​រៀប​ចំ​ព្រឹត្តិការណ៍ SEA Games ​បាន​ប្រើប្រាស់ Wordpress (វេទិកា​ Blogging ឥត​គិត​ថ្លៃ) ជាមួយ​នឹង Plugin ផ្សេងៗ​ទៀត​ក្នុង​ការ​ដំណើរការ Website នោះ ពោល​គឺ​ពួក​គេ​ពុំ​បាន​សរសេរ​កូដ​ដោយ​ខ្លួន​ឯង​ទេ បែប​នេះ​ហើយ​បញ្ហា​វា​រមែង​តែ​កើត​មាន​ជា​រឿង​ធម្មតា"។

រំឭក​ថា​ព្រឹត្តិការណ៍​កីឡា SEA Games ​ដែល​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់ផ្ទះ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៣០ ​វិច្ឆិកា និង​បញ្ចប់​ទៅ​វិញ​ត្រឹម​ថ្ងៃ​ទី ១១ ធ្នូ។ ប៉ុន្តែ​ការ​រិះគន់​ទៅ​លើ​ចំណាត់ការ​នៃ​ការ​រៀបចំ ជា​ពិសេស​ការ​ទទួល​ស្វាគមន៍​អត្តពលិក​ផ្នែក​កីឡា​បាល់ទាត់​បុរស គឺ​ហ្វីលីពីន​បាន​រង​មតិ​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​នា​ពេល​កន្លង​មក៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា