អ្នក​កីឡា​ខ្មែរ ​នាំ​គ្នា​គាំទ្រ​ដល់​ សុខផេង ​រឿង​រើសអើង​ពូជ​សាសន៍​

  • 2019-12-09 01:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ សុខផេង ​កំពុង​រង​ព្យុះ​ភ្លៀង ដោយសារ​តែ​មាន Page ​មួយ​ចំនួន​លើក​យក​រឿង​របស់​គេ ​ដែល​មាន​ម្ដាយ​ជា​ជនជាតិ​វៀតណាម ​មក​និយាយ។

យ៉ាងណាមិញ ​ក្រោយ​ពី​មាន​គេ​ចែក​រំលែក​រឿង​នេះ​ច្រើន​មក ​អ្នក​កីឡាករ​នៅ​កម្ពុជា គ្រូ​បង្វឹក ​កីឡាករ ​ទាំង​អស់ សុទ្ធ​តែ​បង្ហាញ​ការ​គាំទ្រ​ដល់ សុខផេង ​ចំពោះ​ការ​រើសអើង​ពូជ​សាសន៍​នេះ។ ពួកគេ​សុទ្ធ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កីឡា​បាល់ទាត់ ​មិន​ត្រូវបាន​គេ​គិត​ពី​ពូជសាសន៍​នោះ​ទេ ព្រោះ​កីឡា​នេះ​នាំ​មក​នូវ​សន្ដិភាព ​ការ​សាមគ្គី ​និង​សុខភាព​ល្អ​គ្រប់គ្នា មិន​ទាក់ទង​រឿង​នយោបាយ ​ឬ​អ្វី​ផ្សេង​ឡើយ។

​សាមី​ខ្លួន សុខផេង ​ក៏​ធ្លាប់​ត្រូវ​គេ​លើក​រឿង​ម្ដាយ​នេះ​ម្ដង​មក​ហើយ ប៉ុន្តែ​រូបគេ​តែងតែ​បញ្ជាក់​ច្បាស់​ថា​ស្រលាញ់​កម្ពុជា ​និង​លេង​បាល់ទាត់​ឱ្យ​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ពី​ចិត្ត​១០០% ​ខំ​ប្រឹងប្រែង​រហូត​មក៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម