ចាំកូនតូចនេះអត់? ឥឡូវពេញរូបពេញរាងហើយ
- 2019-12-11 08:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំកូនតូចនេះអត់? ឥឡូវពេញរូបពេញរាងហើយ
ចន្លោះមិនឃើញ
កូនតូចឈ្មោះថា Yebin ដែលល្បីល្បាញកាលពីឆ្នាំ ២០១៤ ដោយសារវីដេអូ "Stranger Danger” នោះ នៅពេលនេះធំពេញរូប ពេញរាងហើយ ហើយនៅតែគួរឲ្យស្រឡាញ់ដដែល។
ក្មេងស្រីម្នាក់នេះមានឈ្មោះពិតថា Kim Yebin ដែលគេហៅថា Baby Yebin។ កាលល្បីល្បាញនៅឆ្នាំ ២០១៤ ក៏ព្រោះតែនាងបញ្ចេញអាកប្បកិរិយាគួរឲ្យស្រឡាញ់ខ្លាំង នៅពេលម្ដាយរបស់ខ្លួនបង្រៀនឲ្យគេចពីជនប្លែកមុខ។ តាំងពីពេលនោះមក Yebin មាន Follower លើបណ្ដាញសង្គមច្រើនសន្ធឹក ហើយគណនី Baby Yebin ដែលកាន់កាប់ដោយម្ដាយគឺតែងបង្ហោះវីដេអូ Yebin ជាទៀងទាត់។
ទស្សនារូបភាពថ្មីៗរបស់ Yebin នៅខាងក្រោម ៖
ហើយនេះវីដេអូដែលធ្វើឲ្យ Yebin ល្បីខ្លាំង ៖