ហន​ សុវណ្ណដា ស្លៀកពាក់​បែប​ប្រពៃណី​ចូលរួម​រត់​ប្រណាំង ​ព្រោះ​ចង់​ឲ្យ​គេ​ដឹង​ពី​...

  • 2019-12-12 04:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហន​ សុវណ្ណដា​ ស្លៀកពាក់​បែប​ជា​កសិករ​ខ្មែរ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី២៤​នេះ​ ដើម្បី​ឲ្យ​គេ​បាន​ដឹង​ពី​ទំនៀមទម្លាប់​ និង​ការស្លៀកពាក់​បែប​បុរាណ​របស់​ខ្មែរ។​

លោក​ ហន​ សុវណ្ណដា(នៅកណ្ដាល)

លោក​ ហន​ សុវណ្ណដា​ ដែល​ជា​អ្នក​ចូលរួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​អន្តរជាតិ​អង្គរវត្ត​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​រត់​ប្រណាំង​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​លោក​សប្បាយ​ជា​ខ្លាំង។​ ការ​រត់​ម៉ារ៉ាតុង​នេះ​គឺ​បង្រៀន​មនុស្ស​បាន​ច្រើន​ដូច​ជា​ ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ពេល​ប្រកួត​តាម​វិញ្ញាសា​របស់​ខ្លួន​ ធ្វើ​ឲ្យ​មនុស្ស​តស៊ូ​ធ្វើ​ឲ្យ​បាន​សម្រេច​គោលដៅ​ មាន​ន័យ​ថា​រត់​ឲ្យ​ដល់​ទី​ត្រឹមត្រូវ​មិន​បោះបង់។​

ទិដ្ឋភាពពេលរត់

អ្នក​ចូលរួម​រត់​ប្រណាំង​រូប​នេះ​បន្ត​ទៀត​ថា​ មូលហេតុ​មួយ​ទៀត​ដែល​លោក​ស្លៀកពាក់​បែប​បុរាណ​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ ដោយ​សារ​ចង់​បង្ហាញ​ថា​សំលៀកបំពាក់​អ្វី​ក៏​អាច​ចូលរួម​ការ​រត់​ប្រណាំង​បាន​ដែរ។​ មួយ​វិញ​ទៀត​នោះ​ គឺ​ចង់​ឲ្យ​បរទេស​បាន​ឃើញ​ បាន​ស្គាល់​ពី​របៀបរបប​សំលៀកបំពាក់​បែប​ប្រពៃណី​របស់​ខ្មែរ​ផង​ដែរ។​

ទិដ្ឋភាពពេលរត់

រំលឹក​ដែរ​ថា ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​លើក​ទី២៤​ នៅ​អង្គរវត្ត​នេះ​គឺ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​ធ្នូ​ ២០១៩​ សប្ដាហ៍​មុន​នេះ។​ ចំពោះ​អ្នក​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ប្រហែល​ ១២៣០០នាក់​មក​ពី​៨៥​ប្រទេស​លើ​ពិភពលោក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី