NASA រកឃើញទឹកកក នៅក្រោមស្រទាប់ភពអង្គារ

  • 2019-12-13 07:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​គឺ​ជា​វត្ថុធាតុ​ដ៏​សំខាន់​មួយ​ នៅ​ពេល​មនុស្ស​លោក​ធ្វើ​ការ​រុករក​ភព​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Engadget កាល​ពី​ថ្មីៗ​នេះ​អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ NASA និយាយ​ថា​ពួក​គេ​បាន​រក​ឃើញ​ទឹក​ ក្នុង​ទម្រង់​កក ដែល​ស្ថិត​នៅ​ក្រោម​ស្រទាប់​ភព​អង្គារ។

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំណប់ ដែល​ជួយ​ឲ្យ​មនុស្ស​រក​​ឈប់​សម្រាក​លើ​ភព​អង្គារ​បាន​នា​ពេល​ខាង​មុខ។ នៅ​ទីតាំង​មួយ​ចំនួន ​ទឹក​កក​​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ស្រទាប់​ក្រៅ​ភព​អង្គារ​ត្រឹម ២,៥ ស.ម ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​នៅ​​ NASA ឈ្មោះ​ Sylvain Piqueux និយាយ​ថា​ ៖ "អ្នក​មិន​ចាំ​បាច់​មាន​ម៉ាស៊ីន​កាយ​ ដើម្បី​ចូល​ទៅ​​ផ្ទាំង​ទឹកកក​នោះ​ទេ។ អ្នក​គ្រាន់​តែ​ត្រូវ​ការ​ចប​ជីក​មួយ​ប៉ុណ្ណោះ។ ​យើង​កំពុង​បន្ត​ប្រមូល​យក​ទិន្នន័យ​ពី​ផ្ទាំង​ទឹកកក​លើ​ភព​អង្គារ​ ដើម្បី​អាច​ស្វែង​រក​ទីតាំង​ល្អ​ឲ្យ​អវកាសយានិក​ចុះ​ចត។”

ការ​រក​ឃើញ​ទឹកកក​នេះ​ដែរ កាន់​តែ​អាច​ជួយ​ឲ្យ​មនុស្ស​លោក​បាន​ជាន់​ជើង​លើ​ភព​អង្គារ​ឆាប់ៗ​នេះ៕​

​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង