ពេលវេលាដើរលឿន! គិតត្រឹមថ្ងៃនេះ ២ឆ្នាំហើយដែល Jonghyun អវត្តមានលើលោកនេះ

  • 2019-12-18 02:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ទល់​ថ្ងៃ​នេះ​ មាន​រយៈ​ពេល​ ២ឆ្នាំ​ហើយ​ដែល​ Jonghyun អវត្តមាន​នៅ​លើ​ពិភពលោក​នេះ។ អំឡុង​ពេល​ដែល​លោក​ឃ្លាត​ចេញ​ទៅ​ឆ្ងាយ​នេះ​ បាន​បន្សល់​នូវ​ក្ដី​អាឡោះអាល័យ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ជុំ​វិញ​ពិភពលោក។

រម្លឹក​កាល​ពី​ថ្ងៃទី ១៨ ខែធ្នូ​ ឆ្នាំ២០១៧ ជា​ថ្ងៃ​ដែល​អ្នក​គាំទ្រ​ SHINee ក៏ដូចជា Jonghyun ផ្ទាល់​រន្ធត់​ចិត្ត​ពន់ពេក​ ដោយសារ​ទទួល​ព័ត៌មាន​មរណភាព​របស់​លោក។ ពេល​វេលា​ពិត​ជា​កន្លង​ផុត​ទៅ​លឿន​ខ្លាំង​ ធ្មេចបើកៗ​ ២ឆ្នាំ​ទៅ​ហើយ​ ហើយ​ខាង​ផលិតកម្ម SM ក៏​មិន​ភ្លេច​បង្ហោះ​រូបភាព​ចងចាំ​នៃខួប​មរណភាព​របស់​ Jonghyun ដែរ ព្រមទាំង​ភ្ជាប់​ជាមួយ​ពាក្យ​ថា "ខ្ញុំ​ស្រឡាញ់អ្នក"។

ពីក្រោម​រូបភាពនោះ អ្នក​គាំទ្រ​ជា​ច្រើន​បាន​បន់ស្រន់​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​តារា​ប្រុស​សំណព្វ​ចិត្ត​របស់​ពួកគេ​ម្នាក់​នេះ​បាន​ទៅ​កាន់​សុគតិភព ហើយពួកគេ​នៅតែ​ចងចាំ​ Jonghyun នៅក្នុង​ចិត្តជា​រៀងរហូត៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម