មិនថា Neymar, Jay Chou និងតារាល្បីៗផ្សេងទៀតសុទ្ធតែជាប់ចិត្តនឹងស្បែកជើងរបស់ G-Dragon

  • 2019-12-19 07:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ទៅ​មិន​ទាន់​បាន​ ១​ខែស្រួល​បួល​ផង​ សម្រាប់​ការសហការ​ផ្លូវការ​រវាង​ G-Dragon ជាមួយ​នឹង​ Nike ដែល​បាន​ចេញ​ស្បែក​ជើង​ម៉ាក​ "Para-Noise”។ អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​គឺ​ ចាប់​ផ្ដើម​ដាក់​លក់​មិន​បាន​ប៉ុន្មាន​នាទី​ផង​ ស្បែក​ជើង​ម៉ូដ​នេះ​ក៏​លក់​អស់ចំនួន​ជា​ច្រើន​គូ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ មិន​មែន​ត្រឹម​តែ​សាមញ្ញជន​ទេ សូម្បី​ជន​ល្បីៗ​លំដាប់​ពិភពលោក​ ក៏​គេ​ឃើញ​ថា​បាន​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​បង្ហាញ​យ៉ាង​សង្ហា​ដែរ ក្នុង​នោះ​មាន​ដូចជា៖ កីឡាករបាល់ទាត់​អាជីព​ជនជាតិ​ប្រេស៊ីល Neymar, កីឡាករបាល់ទាត់ជនជាតិបារាំង Kylian Mbappé, តារារ៉េប​ Trinidad James, J Balvin, តារាចម្រៀង​ចិន​ Jay Chou និង​តារា​ល្បីៗ​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕

Neymar
Jay Chou
រូបភាពដែល J Balvin បង្ហោះ​លើ IG
Trinidad James
Kylian Mbappé

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី