EZECOM សម្ពោធការិយាល័យថ្មីនៅបុរី ប៉េងហួត បឹងស្នោ ផ្តល់ប្រូម៉ូសិនអស្ចារ្យមិនធ្លាប់មាន

  • 2019-12-23 08:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់អ្នករស់នៅនិងធ្វើការនៅខណ្ឌច្បារអំពៅ និងទីតាំងជិតខាងនោះ! ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ទើបតែបើកសម្ពោធការិយាល័យថ្មីស្រឡាង ស្ថិតនៅក្នុងបុរី ប៉េងហួត បឹងស្នោ សំដៅបម្រើសេវាជូនអតិថិជនកាន់តែច្រើន កាន់តែលឿន និងកាន់តែល្អ។

ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនមានប្រូម៉ូសិនពិសេស លើការជាវកញ្ចប់អ៊ីនធឺណិត EzeSurf ថ្មី ដែលលោកអ្នកទទួលបានអ៊ីនធឺណិតបន្ថែមឥតគិតថ្លៃរហូតដល់ ៣ខែ និងកាដូមានតម្លៃជាច្រើនទៀត។ គ្រាន់តែ អ្នកចុះឈ្មោះជាមួយនឹងកញ្ចប់អ៊ីនធឺណិត EzeSurf អ្នកនឹងទទួលបានការថែមជូនអ៊ីនធឺណិតឥតគិតថ្លៃរយៈពេល ២ខែ ដោយស្វ័យប្រវត្តិ ហើយបើអ្នកមានកាតសមាជិកបុរី ប៉េងហួត (Peng Huoth privilege card) អ្នកនឹងទទួលបានអ៊ីនធឺណិត ១ខែ បន្ថែមទៀត សរុប៣ខែ! លើសពីនេះ លោកអ្នកក៏ទទួលបានកាដូពិសេសភ្លាមៗ ដូចជា កាបូប សៀវភៅស្បែក អាវយឺត ។ល។ រហូតកាដូអស់ពីស្តុក។ វាពិតជាងាយស្រួលនិងសាមញ្ញ ហើយមិនមានលក្ខខណ្ឌតម្រូវស្មុគស្មាញនោះទេ!

យោងតាមក្រុមហ៊ុន EZECOM ការិយាល័យថ្មីនេះ ផ្តល់ជូនសេវាកម្មអ៊ីនធឺណិតពេញលេញ សម្រាប់បម្រើប្រតិបត្តិការសំខាន់ៗទាំងឡាយណា ដែលអតិថិជនមិនអាចធ្វើបានដោយខ្លួនឯងលើអ៊ីនធឺណិត។ ក្រុមហ៊ុនជឿជាក់ថា ការិយាល័យថ្មីនេះនឹងផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ដល់អតិថិជនជាច្រើន ក៏ដូចជាទាក់ទាញអតិថិជនថ្មីនៅក្នុងខណ្ឌច្បារអំពៅផងដែរ។

សម្រាប់ការសាកសួរលម្អិត អ្នកអាចទាក់ទងទៅប្រព័ន្ធសេវាអតិថិជនរបស់ក្រុមហ៊ុនលេខ 023 23 81 81 និង 085 88 81 81 ឬចូលទៅ ezecom.com.kh ឬទៅកាន់សាខា EZECOM ដែលនៅជិតលោកអ្នក៕

អត្ថបទពេញនិយម
អត្ថបទថ្មី