រត់​ពី​ភ្នំពេញ​ដល់​សៀមរាប​ព្រឹកមិញ​ នឹម​ ឈុន្នី​ ប្រមូល​ថវិកា​បាន​ជាង​ ៤ម៉ឺន​ដុល្លារ​ ជួយ​ពេទ្យ​កុមារ​អង្គរ​

  • 2019-12-25 07:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចិត្តធម៌​ នឹម​ ឈុន្នី​ រត់​ពី​ភ្នំពេញ​តាំង​ពី​ថ្ងៃ​ទី១៥​ ទៅ​ដល់​សៀមរាប​ព្រឹកមិញ​នេះ​គិត​ទៅ​ប្រមូល​ថវិកា​បាន​ជាង​៤ម៉ឺន​ដុល្លារ​ហើយ​ ដើម្បី​ត្រៀម​ប្រគល់​ប្រាក់​ទាំង​នេះ​ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប។​

ទិដ្ឋភាពពេលរត់

កូន​ខ្មែរ​ដែល​មាន​ចិត្ត​សប្បុរសធម៌​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ទៅ​ដល់​ខេត្ត​សៀមរាប​ហើយ​នា​ព្រឹកមិញ​នេះ​ ក្រោយ​ចំណាយ​ពេល​រត់​អស់​ជាង​៣០០​គីឡូម៉ែត្រ​តាំង​ពី​ភ្នំពេញ​មក។​ នៅ​ល្ងាច​នេះ​នឹង​មាន​ការ​ជួបជុំ​គ្នា​ជា​មួយ​សប្បុរស​ជន​មួយ​ចំនួន​ទៀត​ ដែល​មាន​បំណង​ជួយ​ជា​ថវិកា​បន្ថែម​ក្នុង​កម្មវិធី​រត់​ប្រមូល​ថវិកា​នេះ។​

ទិដ្ឋភាពពេលរត់

លោក​ នឹម​ ឈុន្នី​ ប្រាប់​ទៀត​ថា​ បើ​និយាយ​ពី​ការ​លំបាក​ក្នុង​ការរត់​នេះ​គឺ​មាន​ច្រើន​គួរសម​ដែរ​ ដោយ​សារ​តែ​លោក​មិនមែន​ជា​អ្នក​អាជីព​ខាង​ផ្នែក​កីឡា​មួយ​នេះ​ប៉ុន្តែ​មិន​ជា​ឧបសគ្គ​រហូត​ធ្វើ​ឲ្យ​រំខាន​ដល់​កិច្ចការ​នេះ​ទេ។​ បើ​ទោះ​ជា​ត្រូវ​សម្រាក​ក្នុង​វត្ត​ ដាំ​បាយ​ខ្លួន​ឯង​ និង​រត់​ក្រោម​កម្ដៅ​ថ្ងៃ​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​លោក​មិន​រាថយ​នោះ​ឡើយ​ ព្រោះ​ពេល​បិទ​ភ្នែក​ទៅ​តែងតែ​នឹក​ឃើញ​ស្នាម​ញញឹម​របស់​កុមារ​ ការ​លើក​ទឹកចិត្ត​ពី​មនុស្ស​គ្រប់គ្នា​ និង​ការ​ទន្ទឹង​រង់ចាំ​ការ​ជួយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​និច្ច។​

ទិដ្ឋភាពពេលរត់

កម្មវិធី​រត់​ប្រមូល​ថវិកា​ ឬ​កម្មវិធី​ រត់​ដើម្បី​ស្នាម​ញញឹម​របស់​កុមារ​កម្ពុជា​ នេះ​នៅ​តែ​បន្ត​ទទួល​ថវិកា​ពី​សប្បុរសជន​រហូត​ដល់​ដាច់​ឆ្នាំ​ ២០១៩​ នេះ​ទើប​បញ្ចប់។​ លោក​អ្នក​ដែល​មាន​បំណង​ចូល​ជា​ថវិកា​អាច​ផ្ញើ​ទៅ​តាម​គណនី​ធនាគារ​ ABA: 000853843 ឬ​តាម​វីញ​ 9122 (លុយ​រៀល)​ 8122 (លុយ​ដុល្លារ)។​ សម្រាប់​លេខ​ទំនាក់ទំនង​របស់​លោក​ នឹម​ ឈុន្នី​ គឺ​ 078 785 044៕​

ទិដ្ឋភាពពេលរត់

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម