១០ឆ្នាំ​មុន​ Bitcoin ១មុឺន​កាក់​តម្លៃ​ ៥០ដុល្លារគ្មានអ្នកអើពើ ឥឡូវ​ឡើង ៩លាន​ភាគរយ

  • 2020-01-03 06:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រយៈ​ពេល​ជិត ១ ទសវត្សរ៍​ចុង​ក្រោយ​នេះ តម្លៃ​កាក់ Bitcoin ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​ដល់​ទៅ​ ៩ លាន​ភាគរយ​ឯ​ណោះ។

រូបិយប័ណ្ណ​ឌីជីថល​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ ២០០៨ ដោយ​បុរស​ម្នាក់​មាន​ឈ្មោះ​ថា Satoshi Nakamoto ដែល​គ្រា​នោះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិសេដ្ឋកិច្ច​របស់​ពិភពលោក រហូត​បាន​ក្លាយ​ជា​រូបិយប័ណ្ឌ​មួយ​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ធនាគារ​ណា​ទាំង​អស់។

នៅ​រយៈ​ពេល ២ ឆ្នាំ​ដំបូង​វា​គ្មាន​តម្លៃ​ទាល់​តែ​សោះ ពោល​គឺ​សូម្បី​តែ​ ១ សេន​ដុល្លារ ដោយ​គេ​ប្រើប្រាស់​វា​ត្រឹម​ជា​រូបិយប័ណ្ឌ​តំណាង​ការ​ទុក​ទិញ​ភីហ្សា​មួយ​គត់។ លុះ​ការ​ចង​ជា​ប្រព័ន្ធ​ធ្វើ​ប្រតិបត្តិ​ការ​នៅ ២ ឆ្នាំ​បន្ទាប់​តម្លៃ​របស់​វា​ក៏​រាង​ងើប​បន្តិច។ កាល​នោះ​នៅ​ខែ​មិនា ឆ្នាំ ២០១០ មាន​គេ​ដេញ​ថ្លៃ​ដាក់​លក់​កាក់​ BTC ១០ ០០០ រូបិយប័ណ្ឌ​តម្លៃ​ត្រឹម ៥០ ដុល្លារ ប៉ុន្តែ​គ្មាន​អ្នក​អើពើ។

តម្លៃ​របស់​វា​បាន​ឡើង​មក​ដល់ ០,១២៥ ដុល្លារ​នៅ​ខែ​តុលា ឆ្នាំ ២០១០ និង​ឆ្នាំ ២០១១ បាន ១ ដុល្លារ ហើយ​តម្លៃ​នេះ​ទៀតសោធបាន​បន្ត​កើន​ឡើង​ឥត​ឈប់ រហូត​ផ្ទុះ​ខ្លាំង​ដល់​ក្បែរ ២០ ០០០ ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​កាក់ នៅ​ថ្ងៃ​ទី ១៨ ធ្នូ ឆ្នាំ ២០១៧៕

អានអត្ថបទ:

ប្រភព៖ Zing | Wikipedia   ប្រែ​សម្រួល៖ កៅ រក្សា