នាឡិកា​ឆ្លាតវៃ​តម្លៃ​​ត្រឹម ៩ ដុល្លារ ដាក់​ស៊ីម​ក៏​បាន ហើយ​មាន​ទាំង​កាមេរ៉ា​ថត​រូប​ទៀត

  • 2020-01-06 02:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LEEHUR V8 ដែល​ជា​នាឡិកា​ឆ្លាតវៃ​មាន​តម្លៃ​ថោក​ជាង​បណ្តា​នាឡិកា​ដទៃ ពេល​នេះ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជុំវិញ​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​ដែល​មុខងារ​របស់​វា​ក៏​ខ្លាំង ហើយ​តម្លៃ​ថោក​ត្រឹម ៩ ដុល្លារ​តែ​ប៉ុណ្ណោះ។

មាន​លក់​លើ​គេហទំព័រ GearBest ដោយ​តម្លៃ​នេះ​សោត​បើ​ធៀប​នឹង Apple Watch ឬ Samsung Galaxy Watch ធុន​ខ្ពស់​អ្នក​អាច​ទិញ LEEHUR V8 បាន​ច្រើន​ជាង ២០ គ្រឿង។

ស្ថិត​ក្នុង​ជម្រើស ៤ ពណ៌​មាន​ខ្មៅ ស ក្រហម ខៀវ នាឡិកា​បែប​មនុស្ស​ប្រុស​មួយ​នេះ ប្រើ​បន្ទះ​ឈីប MediaTek MTK6261D មាន RAM 64MB និង ROM 128MB អាច​គាំទ្រ​ការ​បន្ថែម MicroSD ដល់​ទំហំ 32GB ជាមួយ​អេក្រង់ Touchscreen ទំហំ ១,២២ អ៊ីញ កម្រិត 240x240px។

វា​ក៏​គាំទ្រ​ប្រព័ន្ធ Bluetooth ​និង​ដំណើរការ​ស៊ីម​កាត​ សម្រាប់​ការ​ហៅ​ចេញ​ចូល ជាង​នេះ​មាន​កាមេរ៉ា​មុខ ១.៣MP ដែល​ Smartwatch ដទៃ​ពុំ​មាន​ទៀត​ផង។ ទំហំ​ថាមពល​ថ្ម​ ៣៨០mAh (មិន​បញ្ជាក់​ច្បាស់​ពី​ថេរវេលា​ប្រើប្រាស់)។

អ្វី​ដែល​ជា​គុណវិបត្តិ​គឺ​ម៉ូឌែល​នេះ​គាំទ្រ​តែ​ប្រព័ន្ធ 2G មួយ​គត់ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​ក្នុង​លោក​បម្រុង​នឹង​បិទ​លែង​ឲ្យ 2G ដំណើរការ​ទៅ​ហើយ​នោះ។ មួយ​ផ្សេង​ទៀត​វា​គ្មាន​អាវក្រោះ​ការពារ​ទឹក​ទេ បែប​នេះ​មិន​ថា​តែ​ការ​លាង​សម្អាត​ដៃ​ឬ​ស្ថិត​នៅ​ក្រោម​ភ្លៀង នោះ​អ្នក​នឹង​ត្រូវ​ចាយ​លុយ ៩ ដុល្លារ​ម្តង​ទៀត​ហើយ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម