ចេញហើយ Galaxy Chromebook កូន​កាត់​អាច​បត់​ចេញ​ថេបប្លែត ប្រើ S Pen បាន​ទៀត

  • 2020-01-09 01:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពិព័រណ៍ CES ២០២០ ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន Samsung ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​កុំព្យូទ័រ​កូន​កាត់ Galaxy Chromebook ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ទាំង​ក្នុង​ទម្រង់​ជា Laptop និង​ Tablet។ ម៉ូឌែល​នេះ​អាច​បត់បែន​បាន ៣៦០ ដឺក្រេ និង​គាំទ្រ​ជាមួយ​ការ​ប្រើប្រាស់ S Pen ទៀត​ផង។

តួ​ខ្លួន​ស្រោប​ដោយ​សារធាតុ​អាលុយមីញ៉ូម មាន​កម្រាស់​ស្តើង​ល្អ​ត្រឹម ៩.៩ ម.ម និង​ទម្ងន់​ខ្លួន​ត្រឹម ១.០៤ គីឡូក្រាម​តែ​ប៉ុណ្ណោះ។ ជាមួយ​នឹង​រូបរាង​គួប​ផ្សំ​លក្ខណៈ​សម្បត្តិ​ក៏​អស្ចារ្យ ប៉ុន្តែ​តម្លៃ​របស់ Galaxy Chromebook លក់​ត្រឹម ៩៩៩.៩៩ដុល្លារ​ ចាប់​ផ្តើម​មាន​លក់​លើ​ទីផ្សារ​នា​ត្រីមាស​ទី ១ ឆ្នាំ ២០២០ នេះ​ត​ទៅ។

លក្ខណៈ​សម្បត្តិ​ Samsung Galaxy Chromebook

  • វិមាត្រ​ខ្លួន: ៣០២.៦x២០៣.២x៩.៩ ម.ម
  • ទម្ងន់: ១.០៤ គីឡូក្រាម
  • ប្រព័ន្ធ​ប្រតិបត្តិ: Chrome OS
  • អេក្រង់: ១៣.៣ អ៊ីញ AMOLED Display កម្រិត​បង្ហាញ ៣ ៨៤០x២ ១៦០ ភីកសែល
  • បន្ទះ​ឈីប: Intel Core Gen 10
  • កាត​ក្រាហ្វិក: Intel UHD RAM: 16GB
  • SSD: 1TB
  • កាមេរ៉ា​មុខ​ជាប់​អេក្រង់: 1MP កាមេរ៉ា​ជាប់​ Keyboard: 8MP
  • ប្រព័ន្ធ​សំឡេង: Stereo Dual Speaker
  • គាំទ្រ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ
  • ថាមពលថ្ម: ៤៩.២Wh៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម