មេ​ធំ McAfee ធ្លាប់​សន្យា​ថា​កាត់​ចោល​អា​អូន​តូច បើ Bitcoin មិន​ឡើង​ដល់ ១ លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០

  • 2020-01-09 01:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​កម្មវិធី​ការពារ​មេរោគ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​លោក John McAfee បាន​ឆា​ចោល​ការ​សន្យា​របស់​ខ្លួន ថា​នឹង​កាត់​ចោល​អា​អូន​តូច (លិង្គ) និង​បរិភោគ​វា​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ ប្រសិន​តម្លៃ Bitcoin មិន​ឡើង​ដល់ ១ លាន​ដុល្លារ។

កាល​ពី​ឆ្នាំ ២០១៧ លោក McAfee ធ្លាប់​សច្ចា​ថា​ប្រសិន​ឆ្នាំ ២០២០ Bitcoin មិន​ឡើង​ថ្លៃ​ដល់ ៥០០ ០០០ ដុល្លារ​នោះ​លោក​នឹង​បរិភោគ​លិង្គ​ខ្លួន​ឯង​នៅ​មុខ​កញ្ចក់​ទូរទស្សន៍។ ជាង​នេះ​លោក​បាន​បន្ថែម​ការ​ភ្នាល់​ថា​វា​នឹង​ឡើង​ដល់ ១ ០០០ ០០០ ដុល្លារ។

ការ​ភ្នាល់​នេះ​បាន​រុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ហាក់​មាន​ទំនុក​ចិត្ត និង​បន្ត​ធ្វើ​ការ​វិនិយោគ​លុយ​វាល់​លាន​លើ​រូបិយប័ណ្ណ​ឌីជីថល​មួយ​នេះ។ ប៉ុន្តែ​ការ​សន្យា​ខ្យល់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខក​ចិត្ត​ខ្លាំង​មែនទែន។

តាម​របាយការណ៍​ពី Dickening គេហទំព័រ​ព្យាករណ៍​តម្លៃ Bitcoin ​បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ Bitcoin ត្រូវ​ឡើង​ថ្លៃ​ជា​មធ្យម ២ ៧៦៣ ដុល្លារ ទើប​អាច​ឡើង​ដល់​ចំណុច ១ លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ ២០២០ បែប​នេះ​ការ​ព្យាករណ៍​របស់​ McAfee គឺ​មិន​អាច​ទៅ​រួច ១០០ ភាគរយ។

យ៉ាងណាមិញ​ទន្ទឹម​នឹង​តម្លៃ Bitcoin ដែល​ឈរ​ត្រឹម​ចំណុច ៧ ៥០០ ដុល្លារ/BTC កាល​ពី​ថ្ងៃ​ទី ៦ មករា កន្លង​ទៅ​នេះ​លោក McAfee បាន​កប់​ចោល​ពាក្យ​សន្យា​របស់​ខ្លួន ហើយ​និយាយ​ថា​វា​គ្រាន់​ជា​អន្ទាក់​ដើម្បី​បោកបញ្ឆោត​ឲ្យ​មនុស្ស​មក​ទិញ Bitcoin តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖ "ភ្ញាក់ឡើង គ្មាន​មនុស្ស​ល្ងីល្ងើ​ឯ​ណា​ដែល​នឹង​ទៅ​បរិភោគ​លិង្គ​ខ្លួន​ឯង​នោះ​ទេ ជា​ពិសេស​ធ្វើ​អ៊ីចឹង​នៅ​លើ​ទូរទស្សន៍​ទៀត ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ Follower របស់​ខ្ញុំ​មិន​ស្ថិត​ក្នុង​ជំពូក​មនុស្ស​ល្ងីល្ងើ​បែប​នោះទៅ​ចុះ"៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា