គ្រូ ភ្នំពេញក្រោន សម្លឹងឃើញផលប្រយោជន៍ច្រើនពីពាន Smart RSN Cup 2020

  • 2020-01-09 07:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ​ដែល​ហៅ​ថា Smart RSN Cup 2020 នឹង​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ស្អែក​នេះ​ពោល​គឺ​ទី​១០ ខែ​មករា​ ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន​ Smart RSN​ Stadium ផ្ទាល់​តែ​ម្ដង។

លោក​ ស៊ុំ វណ្ណា គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​មុន​ឈាន​ទៅ​ដល់​ការ​ប្រកួតMCL 2020។ យើង​ចង់​ដឹង​ថា​កីឡាករ​របស់​យើង​លេង​បាន​ដល់​កម្រិត​ណា តាម​ទាន់​កម្រិត​ណា ស្វែង​យល់​ពី​ហ្គេម​បាន​កម្រិត​ណា ដើម្បី​ឲ្យ​យើង​ងាយ​ស្រួល​បន្ថែម​និង​ដាក់​​បន្ទុក​ថែម​ទៀត​ឬ​ក៏​ត្រូវ​ជួយ​ជំរុញ​ពួក​គាត់​ទៀត​មុន​នឹង​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ​​»​។លោក​បន្ត​ទៀត​ថា​ការ​ប្រកួត​នេះ​ក៏​ជួយ​លើក​តម្កើង​ពី​គុណ​ភាព​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​បាន​ស្គាល់​ផង​ដែរ។

រំ​លឹក​ដែរ​​ថា ក្រុម​ដែល​ចូល​រួម​ប្រកួត​មាន​ដូច​ជា​ ក្រុម​ក្លឹប​​បាល់​ទាត់​ភ្នំពេញ​ក្រោន (ម្ទាស់​ផ្ទះ) ក្លឹប​បាល់ទាត់​អង្គរថាយហ្គឺរ និង​ក្លឹប​ Kedah FA ​មក​ពី​ប្រទេស​ម៉ាឡេស៊ី។ ការ​ប្រ​កួត​នេះ​អនុញ្ញាត​ឲ្យ​ដូរ​កីឡាករ​ដោយ​សេរី និង​ប្រ​កួត​ត្រឹម​តែ​៩០​នាទី​តែ​ប៉ុណ្ណេះ ចំណែក​ឯ​តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនា​គឺ​ ២ពាន់រៀល។

កាល​វិភាគ​ប្រកួត៖

  • ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ភ្នំពេញ​ក្រោន Vs អង្គរថាយហ្គឺរ វេលាម៉ោង ៦ល្ងាច
  • ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២០ Kedah FA Vs អង្គរថាយហ្គឺរ វេលាម៉ោង ៦ល្ងាច
  • ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ ២០២០ ភ្នំពេញ​ក្រោន Vs Kedah FA វេលាម៉ោង ៦ល្ងាច

អត្ថបទ៖ Yorn Sovieth